ពិតជាគួរឲ្យសោកស្តាយ! ក្រុមនារី K-Pop ទាំងនេះនិងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុននៅឆ្នាំ ២០២១នេះ

ពិតជាគួរឲ្យភ្ញាក់ផ្អើលពីដំណឹងនៃការរំសាយក្រុម GFRIEND ដែលសម្រេច មិនបន្តកុងត្រាជាមួយ នឹងក្រុមហ៊ុន Source Music ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kpopstarz ។

 
ពិតជាគួរឲ្យសោកស្តាយ! ក្រុមនារី K-Pop ទាំងនេះនិងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុននៅឆ្នាំ ២០២១នេះ
ពិតជាគួរឲ្យសោកស្តាយ! ក្រុមនារី K-Pop ទាំងនេះនិងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុននៅឆ្នាំ ២០២១នេះ
ពិតជាគួរឲ្យសោកស្តាយ! ក្រុមនារី K-Pop ទាំងនេះនិងបញ្ចប់កុងត្រាជាមួយក្រុមហ៊ុននៅឆ្នាំ ២០២១នេះ

 

ថ្មីៗនេះ អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទង នឹងអនាគតរបស់ក្រុមចម្រៀងនារីផ្សេង ទៀតដែល បង្កើតឡើងនៅឆ្នាំ ២០១៤ និង២០១៥ ដោយសារ ឈានចូល ឆ្នាំ ២០២១នេះ កុងត្រារបស់ ពួកគេ ក៏ត្រូវដល់ពេលជិតផុតកំណត់ដែរ ក្នុងនោះមានក្រុម

១. Red Velvet

 

 ក្នុង ក្រុមសមាជិក៥នាក់ក្នុងនោះ មាន Irene, Seulgi, Wendy, Joy និង Yeri ដែល ផ្ដុំ គ្នា បាន ជា ក្រុមចម្រៀង Red Velvet ដែល បង្កើតកាលពីឆ្នាំ ២០១៤។ នៅឆ្នាំ នេះ  ក្នុងនោះ Irene, Seulgi, Wendy និង Joy ត្រូវ ដល់ពេល ពិភាក្សាគិតគូរ មុន សម្រេច បន្តកុងត្រា ឬ យ៉ាង ជាមួយ នឹង ផលិតកម្ម SM ដោយសារសុទ្ធតែ  Debut ដំណាលគ្នា លើកលែង Yeri ដែល ចូល ក្រុមនៅឆ្នាំ ២០១៥ ដូចនេះ កុងត្រានាង នៅ សល់មួយឆ្នាំទៀត។

២. TWICE

 

ក្រុម TWICE បង្កើតឡើងនៅឆ្នាំ ២០១៥ ហើយឆ្នាំនេះ ក៏ដល់ពេល ក្រុមត្រូវគិតគូរ  រឿង កុងត្រាជាមួយ នឹង ក្រុម អាចនឹង ចុង ឆ្នាំ នេះ ដែរ។ ទោះជាយ៉ាងណា អ្នកគាំទ្រជឿជាក់ថា ក្រុមនេះទំនងជាបន្តកុងត្រាជាមួយ នឹង JYP ពីព្រោះពួកគេ គឺជាក្រុមនារី ដែល មានប្រជាប្រិយភាពក្នុងប្រទេសកូរ៉េ ហើយ JYP ក៏មិន ដែលខកខានក្នុងការចេញបទថ្មីសម្រាប់ក្រុមនារីនេះ ផងដែរ។

៣. APRIL

 

 

APRIL បង្កើតឡើងនៅខែសីហា ឆ្នាំ ២០១៥ ហើយឈាន ដល់ពាក់កណ្ដាលឆ្នាំ ២០២១ កុងត្រាក៏ខិតជិត ទៅរក កាល កំណត់ ស្របពេល នេះ  APRIL ក៏ស្ងាត់បទ ចេញទៀត មិនឃើញ មាន សកម្មភាព ណាមួយលេចឡើងឡើយ ជាហេតុធ្វើឲ្យមហាជន ជាច្រើន នាំគ្នា គិតថា  ក្រុមនេះអាច នឹងមិនបន្តកុងត្រាជាមួយ នឹងផលិតកម្ម DSP Media ទេ។ ម្យ៉ាងវិញទៀតនៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២១ បងប្រុសរបស់ Hyunjoo បានធ្វើការផុសនៅលើបណ្តាញផ្សាព្វផ្សាយតាម online ដោយអះអាងថាប្អូនស្រីរបស់គាត់បានចាកចេញពី APRIL ដោយសារការសម្លុតគំរាមកំហែងធ្ងន់ធ្ងរហើយមិនមែនដោយសារតែនាងចង់បន្តការសម្ដែងដូច DSP Media បានប្រកាសនោះទេ។ចំណែកឯក្រុមហ៊ុន DSP Media បានបដិសេធចំពោះពាក្យចចាមអារាមនេះហើយបានប្រកាសថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹង Hyunjoo និងក្រុមគ្រួសាររបស់នាងផងដែរ។

 

៤. Oh My Girl

 

ក្រុម នេះ បង្កើតឡើងនៅ ខែមេសា ឆ្នាំ២០១៥ ចំណែកឯកេរ្តិ៍ឈ្មោះរបស់ក្រុមនេះមានការល្បីល្បាញខ្លាំងនៅឆ្នាំ ២០២០ ពេលចេញបទ «NONSTOP»។ 
ទោះជាយ៉ាងណា ពេលនេះ ក៏ឈានដល់ពាក់កណ្ដាល ឆ្នាំ២០២១ ហើយ២០២២ កំពុងត្រៀមខ្លួន ចូល មក ដូចនេះ គ្រប់គ្នានៅ មិនទាន់ដឹងថាក្រុម នេះ នឹង សម្រេចចិត្ត យ៉ាង ណា ទាក់ទង នឹង ការ បន្តកុងត្រា ជាមួយនឹងក្រុមហ៊ុន។

 

៥. CLC

 

ក្រុម នេះ បង្កើតដំបូង នៅខែមីនា  ឆ្នាំ ២០១៥ ហើយក៏ជា ក្រុម មួយទៀតដែល ត្រូវដល់ពេល ពិចារណាពីកុងត្រាថ្មីរបស់ខ្លួនជាមួយ នឹង ផលិតកម្ម CUBE ដែរ។ ចំពោះអ្នកគ្រាំទ្រមិនច្បាស់ថាក្រុមនេះអាចនៅបន្តជាមួយក្រុមហ៊ុន CUBE ទៀតឬយ៉ាងណា។

 

៦. Lovelyz

 

ក្រុម Lovelyz បង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ហើយគ្រោងនឹងបញ្ចប់កុងត្រារបស់ពួកគេ នៅរដូវក្ដៅឆ្នាំនេះ។ ស្របពេលនេះឈានជិតដល់ពាក់កណ្ដាលឆ្នាំទៅហើយ ដូចជាស្ងាត់មិនទាន់មានដំណឹងពីការចុះកុងត្រាថ្មីជាមួយក្រុមហ៊ុននៅឡើយទេ។ ដូច្នេះ វា ពិតជា ធ្វើឲ្យមហាជន ឆ្ងល់ មិនដឹង ថា ពួកគេនៅបន្ត ឬបញ្ចប់កុងត្រា។ 
សូមជម្រាបថាក្រុម Lovelyz ទទួលបានជ័យលាភីលើបទចម្រៀងដែលមានចំណងជើងថា "Obliviate" នៅថ្ងៃទី ៨ ខែកញ្ញានៅលើកញ្ចក់ទូរទស្សន៍ SBS MTV ៕

ប្រភព: អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

ប្រភព៖ kpopstarz