[វីដេអូ] Ep. 98 ប្រធានបទ៖ អត្ថប្រយោជន៍ដ៏អស្ចារ្យនៃមើមយ៉េន និងផ្លែប៉ោម...

ជំងឺទឹកនោមផ្អែម គឺមានកម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់រយៈពេលយូរ ទាំងអស់នេះកើតឡើងពីបញ្ហាមួយដែលទាកទងទៅនឹងលំពែង។ ប្រសិនបើបាត់បង់សមត្ថភាពក្នុងការបញ្ចេញអាំងស៊ុយលីនឬខូចអាំងស៊ុយលីន ទាំងពីរនេះនឹងធ្វើឲ្យមានកំហាប់ជាតិស្ករក្នុងឈាមកើនឡើងដែលជាមូលហេតុនៃជំងឺទឹកនោមផ្អែម។

 
[វីដេអូ] Ep. 98 ប្រធានបទ៖ អត្ថប្រយោជន៍ដ៏អស្ចារ្យនៃមើមយ៉េន និងផ្លែប៉ោម...

ចំពោះបន្លែផ្លែឈើរបស់អ្នកជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងសរសៃប្រសាទ គឺមានច្រើនប៉ុន្តែសូមលើកឡើងផ្លែឈើ២មុខ ដែលបងប្អូនងាយស្រួលរក ហើយក៏មានសារៈសំខាន់ណាស់ចំពោះអ្នកជំងឺផងដែរ៖

  • មើមយ៉េន គឺពិតជាមានសារៈសំខាន់ព្រោះក្នុងមើមយ៉េន ១កែវមានកាល់ឡូរីរហូតទៅដល់១៣ , Fiber ,Low cholesteric, Vitamin​B, Antioxidants ខ្ពស់, ល្អសម្រាប់សម្ពាធឈាមមានផ្ទុកសារធាតុមួយហៅថា នីត្រាត ដែលជួយពង្រីកសរសៃឈាម។

សូមជម្រាបថា មើមយ៉េនអាចទទួលទានបានគ្រប់វ័យ ១ថ្ងៃគួរទទួលទាន ២មើមយ៉េន បើគិតជាទឹកគឺ 0.5L ទៅ 1L។ បន្ថែមពីនេះអ្នកក៏អាចគៀប

ឬកិនជាមួយផ្លែប៉ោមឬខ្ញីដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ និងងាយស្រួលញ៉ាំ។អត្ថប្រយោជន៍នៃមើមយ៉េនគឺមានច្រើន ជាពិសេសទាក់ទងទៅនឹងគ្រាប់ឈាមដែលជួយបង្គ្រប់ និងបំពេញនូវកង្វះគ្រាប់ឈាម។

ជាចុងក្រោយ សូមឲ្យបងប្អូនដែលមានបញ្ហាសុខភាពទាក់ទងនឹងប្រភេទជំងឺណាមួយកំពុងតែសង្ស័យគួរតែទៅជូបពិនិត្យជាមួយគ្រូពេទ្យជំនាញតាមប្រភេទជំងឺនីមួយៗឲ្យទាន់ពេលវេលា ។ គួររៀបចំការទទួលទានអាហារឲ្យបានត្រឹមត្រូវទទួលទានក្នុងកម្រិតមួយសមល្មមនិងជៀវាងអាហារណាដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព៕

សូមទស្សនាវីដេអូ ៖