[វីដេអូ] #Ep.106 ប្រធានបទ៖ អាហារជំនួយដល់អ្នកធ្លាក់ទឹកចិត្ត

ភាគច្រើនជំងឺធ្លាក់ទឹកចិត្តកើតមាននៅពេលដែលអ្នកមានវិបត្តិ បាត់បង់អ្វីមួយដែលខ្លួនស្រឡាញ់ ឬអស់សង្ឃឹមមានរឿងសោកសៅនៅពេលធ្វើអ្វីមួយមិនមានការគ្រាំទ្រឬលើកទឹកចិត្ត។ ដូចនេះយើងចែករំលែកនូវអាហារមួយចំនួន ដើម្បីប្រឆាំងនឹងការរលាកនៅក្នុងខួរក្បាល ដែលនាំឱ្យមានជំងឺធ្លាក់ទឹកចិត្តមានដូចជា

 
[វីដេអូ] #Ep.106 ប្រធានបទ៖ អាហារជំនួយដល់អ្នកធ្លាក់ទឹកចិត្ត

១ បន្លែពណ៌បៃតង
នៅក្នុងបន្លែពណ៌បៃតងមានសារធាតុប្រឆាំងការរលាក ព្រោះនៅក្នុងបន្លែពណ៌បៃតងជាអាហារសម្បូរសារធាតុចិញ្ចឹមច្រើនមានដូចជា វីតាមីន A, C, E, K និងសារធាតុរ៉ែ។ មិនត្រឹមតែប៉ុណ្ណោះបន្លែពណ៌បៃតងក៏ជួយការពារការបំប្លែងកោសិការមហារីក និងរក្សារាងកាយផងដែរ។

២ គ្រាប់ Walnut
គ្រាប់ Walnut សម្បូរទៅដោយអាស៊ីតខ្លាញ់ Omega-3 ហើយការសិក្សាជាច្រើនបានបង្ហាញថាគ្រាប់ Walnut ជួយដល់មុខងារខួរក្បាល និងកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។

៣ ផ្លែបឺរ
ផ្លែបឺរផ្តល់នូវថាមពលដល់ខួរក្បាល។ ផ្លែបឺរសូម្បូរជាតិសរសៃរខ្ពស់ ដែលមានប្រហែល 11 ក្រាម មានជាតិស្ករទាប ផ្ទុកជាតិខ្លាញ់ដែលមានសុខភាពល្អ ដល់ខួរក្បាល ។ផ្លែបឺរជាមធ្យមក៏មានប្រូតេអ៊ីន 4 ក្រាម ខ្ពស់ជាងផ្លែឈើដទៃទៀត ហើយពោរពេញទៅដោយវីតាមីន K ប្រភេទផ្សេងគ្នានៃវីតាមីន B (B9, B6 និង B5) វីតាមីន C និងវីតាមីន E12 ។ 

៤ ផ្លែប៊ឺរី
ផ្លែប៊ឺរីមានសារធាតុប្រឆាំងអុកស៊ីតកម្មជួសជុលកោសិកាខូចៗ និងការពារពីការកើតជំងឺមហារីក និងជំងឺផ្សេងៗទៀត។

៥ ផ្សិត
ផ្សិតជួយបញ្ចុះជាតិស្ករក្នុងឈាម ដែលល្អសំរាប់សុខភាពផ្លូវចិត្ត ជួយលើកកម្ពស់បាក់តេរីល្អដែលជួយពោះវៀនដែលមានសុខភាពល្អ។
៦ ខ្ទឹមបារាំង
ខ្ទឹមបារាំងមានកំហាប់ខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាកផ្សេងៗ។ស្រទាប់ជាមួយរបស់ខ្ទឹមបារាំង និងបន្លែជាច្រើនមានដូចជា ខ្ទឹមស ខ្ទឹមក្រហម ម្ទេស និងខ្ទឹមក្រហម ជួយថយចុះហានិភ័យនៃជំងឺមហារីកជាច្រើន។

៧ ផ្លែប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកអាស៊ីតហ្វូលិកច្រើន និងអាស៊ីតអាល់ហ្វាលីប៉ូអ៊ីក ដែលទាំងពីរប្រភេទនេះល្អសម្រាប់ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។នៅក្នុងការសិក្សាភាគច្រើន ប្រហែលមួយភាគបីនៃអ្នកជំងឺធ្លាក់ទឹកចិត្ត គឺកង្វះជាតិ folate ។

សូមទស្សនាវីដេអូខាងក្រោម៖