ការលក់ iPhone នឹងធ្លាក់ចុះប្រសិនបើមានការហាមឃាត់កម្មវិធី WeChat
កាលពីសប្តាហ៍មុន ប្រធានាធិបតេយ្យសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការធ្វើប្រតិបត្តិការក្រុមហ៊ុន ByteDance និង Tencent ពីការធ្វើជំនួញជាមួយក្រុមហ៊ុនអាមេរិក ក្នុងគោលបំណងហាមឃាត់កម្មវិធីជាច្រើនរបស់ចិន ដែលបានចោទប្រកាន់ថា បានបង្កឲ្យមានហានិភ័យទៅដល់ទិន្នន័យរបស់អ្នកប្រើប្រាស់ជាជនជាតិអាមេរិក ដោយប្រគល់ទៅឲ្យរដ្ឋាភិបាលចិន។នេះបើយោងតាមគេហទំព័រ gsmarena។

គួរបញ្ជាក់ថា អ្នកវិភាគរបស់ក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយអំពីផលប៉ះពាល់ពីរយ៉ាងដែលអាចនឹងកើតឡើងប្រសិនបើបិទកម្មវិធី WeChat នេះមែន។ បើយោងតាមឯកសារ MacRumors ដែលបានដកស្រង់កំណត់ត្រាស្រាវជ្រាវថ្មីពីលោក Kuo បានឲ្យដឹងពីផលអាក្រក់បំផុតដែលបានព្យាករណ៍ថា ការលក់ទូរស័ព្ទ iPhone នឹងធ្លាក់ចុះ ២៥% -៣០% នៅទូទាំងពិភពលោកប្រសិនបើកម្មវិធីនេះត្រូវបានដកចេញពី App Store នៅទូទាំងពិភពលោក៕
ប្រភព: gsmarena ដោយ: ជា បញ្ញា