ដឹងអត់ថាម៉ាស៊ីនកុំព្យូទ័រ របស់អ្នកកំពុងឆ្លងមេរោគ?
នាយកដ្ឋានព័ត៌មានវិទ្យា៖ មេរោគកុំព្យូទ័រ គឺជាបំណែកកូដ (Malicious Code / Malware) ដែលបង្កហានិភ័យដល់ឧបករណ៍បច្ចេកវិទ្យា តួយ៉ាងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃជាដើម។ បច្ចុប្បន្នមេរោគកុំព្យូទ័រ កាន់តែសម្បូរបែប និងមានភាពស្មុគស្មាញក្នុងការកម្ចាត់ ប្រសិនកុំព្យូទ័ររបស់អ្នកបានឆ្លងមេរោគប្រភេទដូចជា Trojan Horse ។
ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមលើកយកវិធីសាស្ត្រ ចំនួន០៨ ដើម្បីដឹងថាកុំព្យូទ័ររបស់អ្នកឆ្លងមេរោគ៖
១. កុំព្យូទ័ររបស់អ្នកចាប់ផ្តើមដំណើរការយឺត នៅពេលបើកប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីផ្សេងៗ
២. កម្មវិធីកម្ចាត់មេរោគ ឬកម្មវិធីមួយចំនួន មិនអាចបើកដំណើរការបាន ឬ Error
៣. កុំព្យូទ័រលេចចេញនូវផ្ទាំង Pop-up ប្លែកៗ
៤. វត្តមានកម្មវិធីមួយចំនួន ដែលអ្នកពុំបានទាញយក ឬដំឡើងក្នុងម៉ាស៊ីនកុំព្យូទ័រ
៥. ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកលាន់លឺសម្លេងខ្លាំងខុសធម្មតា (សម្លេងកង្ហារ ឬ Hard Drive)
៦. គណនីអុីម៉ែល ឬគណនីបណ្តាញសង្គមបានផ្ញើសារទៅកាន់មិត្តភក្តិដោយស្វ័យប្រវត្តិ
៧. កម្មវិធី Internet Browser របស់អ្នកលេចឡើងនូវ Toolbars ប្លែកៗដែលអ្នកពុំបានដំឡើង
៨. កម្មវិធី Internet Browser របស់អ្នកធ្វើការ Redirect អ្នកទៅកាន់គេហទំព័រប្លែកៗ
ដើម្បីការពារម៉ាស៊ីនកុំព្យូទ័ររបស់អ្នកពីមេរោគ សូមអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖
- ដំឡើងកម្មវិធីកម្ចាត់មេរោគ ប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីផ្សេងៗ ដែលមានអាជ្ញាប័ណ្ណ (License) ត្រឹមត្រូវ ជៀសវាងកម្មវិធី Crack
- ធ្វើបច្ចុប្បន្នភាព(Update)កម្មវិធីកម្ចាត់មេរោគ និងប្រព័ន្ធប្រតិបត្តិការឱ្យបានទៀងទាត់
- មានប្រុងប្រយ័ត្ននូវតំណភ្ជាប់ ឬឯកសារ File ផ្សេងៗ ដែលទទួលបានពីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាង Facebook Messenger Telegram ឬអ៊ីម៉ែលជាដើម។
#Malware #Detection #ITDepartement #MoI
ប្រភព: នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ