នាទីសុខភាព Ep.152 ប្រធានបទ៖ តើបបូរមាត់ខ្មៅបណ្ដាលមកពីមូលហេតុអ្វីខ្លះ?

បបូរមាត់ខ្មៅអាចកើតមានទាំងបុរស និងស្រ្តីមិនថានៅវ័យណានោះទេ។ ដើម្បីដឹងថាតើមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានបបូរមាត់ខ្មៅយើងសូមចែករំលែកនៅកត្តាទាំងនេះមានដូចជា៖

 
នាទីសុខភាព Ep.152 ប្រធានបទ៖ តើបបូរមាត់ខ្មៅបណ្ដាលមកពីមូលហេតុអ្វីខ្លះ?

បបូរមាត់ខ្មៅអាចកើតមានទាំងបុរស និងស្រ្តីមិនថានៅវ័យណានោះទេ។ ដើម្បីដឹងថាតើមានកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានបបូរមាត់ខ្មៅយើងសូមចែករំលែកនៅកត្តាទាំងនេះមានដូចជា៖

. របៀបនៃការរស់នៅ

មូលហេតុមួយនៅក្នុងចំណោមមូលហេតុទូទៅបបូរមាត់ខ្មៅគឺបណ្តាលមកពីការជក់បារី។បន្ថែមពីនេះបបូរមាត់ខ្មៅកើតឡើងដោយសារការខ្វះជាតិទឹក ការនៅក្រោមពន្លឺព្រះអាទិត្យយូរពេក ឬប្រតិកម្មទៅនឹងសារធាតុគីមីដែលមាននៅក្នុងក្រែមលាបមាត់ ឬថ្នាំដុសធ្មេញផងដែរ។

 

. លក្ខខណ្ឌវេជ្ជសាស្រ្ត

លក្ខខណ្ឌវេជ្ជសាស្ត្រមានដូចជា ភាពស្លេកស្លាំង ការព្យាបាលដោយប្រើគីមី និងកង្វះវីតាមីនមួយចំនួនក៏អាចបណ្តាលឱ្យបបូរមាត់ខ្មៅផងដែរ។ថ្នាំមួយចំនួនដូចជាគ្រាប់ថ្នាំប្រឆាំងគ្រុនចាញ់ ឬសូម្បីតែថ្នាំអង់ទីប៊ីយោទិចក៍អាចបណ្តាលឱ្យមានសារធាតុពណ៌ដែរ។

ដើម្បីកាត់បន្ថយបញ្ហាបបូរមាត់ខ្មៅយើងសូមចែករំលែកនៅកត្តាទាំងនេះមានដូចជា

.ជ្រើសក្រែមលាបបបូរមាត់

សូមជ្រើសរើស Lip balms ដែលមាន SPF ខ្ពស់ ធ្វើឲ្យបបូរមាត់មានសំណើមអាចជួយឱ្យបបូរមាត់ខ្មៅត្រលប់មកភ្លឺរលោងបាន។ សូមប្រើប្រាស់ក្រែមលាបបបូរមាត់ឲ្យបានច្រើនដងប្រសិនបើបបូរមាត់របស់អ្នកស្ងួត។

 

. ប្រើ Sun Block

អ្នកគួរប្រើ Sun Block ដើម្បីការពារកម្តៅថ្ងៃជានិច្ច មិនថាអ្នកនៅខាងក្រៅ ឬក្នុងផ្ទះនោះទេ។ ត្រូវប្រាកដថាអ្នកប្រើវានៅលើបបូរមាត់របស់អ្នកផងដែរដើម្បីការពារកាំរស្មី UV នៃព្រះអាទិត្យ។

. ម៉ាស្សាជាមួយប្រេង

ការម៉ាស្សាបបូរមាត់ថ្នមៗ ជាមួយនឹងប្រេងដូងប្រេងអាល់ម៉ុន  អាចជួយសម្រួលចរាចរឈាមនៅតំបន់បបូរមាត់ ផ្តល់នូវសារជាតិពណ៌ផ្កាឈូក និងធ្វើបបូរមាត់មានសុខភាពល្អ។អ្នកអាចលាបប្រេងទាំងនេះ 4 ឬ 5 ដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។