[វីដេអូ] # Ep.85 របបអាហារ និងការថែទាំសុខភាពសំរាប់អ្នកជំងឺទឹកនោមផ្អែម

ការផ្លាស់ប្តូររបៀបរស់នៅគឺ ដើម្បីរក្សាអ្នកជំងឺទឹកនោមផ្អែមឱ្យស្ថិតក្រោមការគ្រប់គ្រង ដោយការរក្សាកម្រិតជាតិស្ករក្នុងឈាម គឺជាផ្នែកមួយក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។

 
[វីដេអូ] # Ep.85 របបអាហារ និងការថែទាំសុខភាពសំរាប់អ្នកជំងឺទឹកនោមផ្អែម

ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍ទាំងនេះមានដូចជា

១ របបអាហារ និងលំហាត់ប្រាណ

ការពិតណាស់ការជ្រើសរើសឲ្យបានត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំគឺមានសារ:សំខាន់ណាស់ដើម្បីជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម និងព្យាបាលជំងឺទឹកនោមផ្អែម។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 2 អ្នកគួរហាត់ប្រាណយ៉ាងហោចណាស់ 150 នាទីជារៀងរាល់សប្តាហ៍។ លំហាត់ប្រាណអាចកាត់បន្ថយសម្ពាធឈាម ធ្វើអោយប្រសើរឡើងនូវជាតិស្ករ ដោយជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមខ្ពស់ពេក។

២ ប្រទាល​កន្ទុយក្រពើ

ប្រទាល​កន្ទុយក្រពើ មានសារ:ប្រយោជន៍ណាស់សំរាប់អ្នកជំងឺទឹកនោមផ្អែមដោយជួយកាត់បន្ថយជាតិស្ករក្នុងឈាមចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី 2 ។

៣ ខ្ទឹមស

​ខ្ទឹមស គឺជាអាហារដ៏ពេញនិយមញុំាជាយូរណាស់មកហើយ។ ការសាកល្បងព្យាបាលមួយចំនួនបានរកឃើញថាខ្ទឹមសបានជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងកម្រិតសម្ពាធឈាមសំរាប់អ្នកជំងឺទឹកនោមផ្អែម។

៤ យិនស៊ិន

យិនស៊ិនគឺជាអាហារបំប៉នដ៏មានឥទ្ធិពលដោយជួយបញ្ចុះ​ឈាមនៅក្នុងរាងកាយ។​ យិនស៊ិនមានអន្តរកម្មជាមួយនឹងថ្នាំមួយចំនួន។

៥ ការធ្វើតេស្តជាតិស្ករក្នុងឈាម

ការព្យាបាលជំងឺទឹកនោមផ្អែមគឺរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកឱ្យស្ថិតក្នុងកម្រិតគោលដៅ។

ប្រសិនបើជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះទាបពេក ឬឡើងខ្ពស់ពេក វាអាចបណ្តាលឱ្យមានបញ្ហាសុខភាព។

ដើម្បីជួយតាមដានកម្រិតជាតិស្ករក្នុងឈាម គ្រូពេទ្យនឹងប្រាប់អ្នកជំងឺឱ្យតេស្តជាតិស្ករជាប្រចាំ។អ្នកក៏អាចពិនិត្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជាប្រចាំនៅផ្ទះផងដែរ៕