[វីដេអូ] # Ep.50 អត្ថប្រយោជន៍របស់ទឹកផ្លែឈើ
បន្ថែមពីការញុំាផ្លែឈឺអ្នកក៏អាចយកផ្លែឈឺទៅធ្វើទឹកផ្លែឈើបានផងដែរ។ទឹកផ្លែឈឺកើតឡើងពីការចំរាញ់ពីផ្លែឈឺស្រស់ៗធម្មជាតិដើម្បីទទួលបានរសជាតិដ៍ឆ្ងាញ់ដើម្បីជួយទៅដល់សុខភាពក៍ដូចជាសម្រស់។ដូចនេះដើម្បីដឹងអំពីផ្លែឈឺទាំងនោះយើងសូមចែករំលែកដូចតទៅ:
១ ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះអាចយកទៅធ្វើជាទឹកប៉េងប៉ោះ មិនត្រឹមតែជាគ្រឿងផ្សំជាទឹកជ្រលក់នៅក្នុងអាហារប៉ុណ្ណោះទេ វាថែមទាំងជាភេសជ្ជ:ដែលជួយឲ្យមានសុខភាពល្អ ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ លើសពីនេះប៉េងបោះក៍អាចធ្វើជាបន្លែសំរាប់ការទទួលទានជាប្រចាំថ្ងៃបានផងដែរ។ទឹកប៉េះបោះមានជាតិស្ករទាប សំបូរទៅដោយ កាឡូរី ប្រូតេអ៊ីន ហ្វាយប៊ឺ បូតាស្យ៉ូម វីតាមីនជាច្រើនដូចជា វីតាមីន A, C, E, Kជាដើម។
២ ផ្លែទទឹម
ផ្លែទទឹមជាគឺជាផ្លែឈឺដែលឆ្ងាញ់ដោយសំបូរទៅដោយជាតិទឹក និងសំបូរទៅដោយសារធាតុចិញ្ចឹម
ជាច្រើន។ទឹកផ្លែទទឹមផ្តល់នូវជាតិកាល់ស្យ៉ូម ប្រូតេអ៊ីន ជាតិហ្វាយប៊ឺ ជាតិស្ករទាប វីតាមីន C, និង K។
ផ្លែទទឹមមានសារ:ប្រយោជន៍សំរាប់សុខភាពបេះដូង និងឆ្អឹង។
៣ ផ្លែ Berry
ផ្លែ berry អាចធ្វើជាទឹកផ្លែឈឺ វាមានជាតិស្ករទាប មានរសជាតិឆ្ងាញ់ផ្ទុកទៅដោយសារធាតុមានដូចជា កាល់ស្យ៉ូម ជាតិហ្វាយប៊ឺ និងប្រូតេអ៊ីន។ ទឹក berry សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងងៗ។ទឹក berry ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការថយចុះស្មារតីចងចាំ និងការថយចុះនៃជំងឺរ៉ាំរ៉ៃ។
៤ ផ្លែក្រូច
ផ្លែក្រូចមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានជាតិសសៃជាច្រើនថែមទៀត។ផ្លែក្រូចក៍អាចយកធ្វើជាទឹកផ្លែឈឺ ដែលសំបូរទៅដោយ ជាតិកាល់ស្យ៉ូម ប្រូតេអ៊ីន ជាតិហ្វាយប៊ឺ ជាតិស្ករទាប វីតាមីន C និងប៉ូតាស្យ៉ូម។
ញុំាទឹកក្រូចជំនួយដល់សុខភាពស្បែក ជួយបំផ្លាញកោសិការចាស់ៗ។បន្ថែមពីនេះទឹកក្រូច មានជាតិកាល់ស្យូម ជួយទៅដល់សុខភាពឆ្អឹងបានផងដែរ។នៅក្នុងការសិក្សាមួយបានឲ្យដឹងថា ការផឹកទឹកក្រូច ជួយកាត់បន្ថយជាតិខ្លាញ់ខ្ពស់និងការរលាក។
៥ ផ្លែទំពាំងបាយជូរ
ទំពាំងបាយជូរមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន មានដូចជា ប្រូតេអ៊ីន ជាតិហ្វាយប៊ឺ ជាតិស្ករទាប វីតាមីន C K B6 និងម៉ង់ហ្គាណែស។ ទឹកផ្លែទំពាំងបាយជូរជួយប្រឆាំងអុកស៊ីតកម្មខ្ពស់អាចការពារជំងឺរ៉ាំរ៉ៃ ការពារជំងឺមហារីក ធ្វើឲ្យសម្ពាធឈាមទាប និងប្រឆាំងនឹងជំងឺទឹកនោមផ្អែម៕
ប្រភព: healthline ដោយ: ជា បញ្ញា