[វីដេអូ] #Ep.124 ប្រធានបទ៖ អត្ថប្រយោជន៍ទាំង ៦នៃការញុាំបន្លែផ្លែឈើច្រើន

តើអ្នកដឹងទេថា? បន្លែមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដែលបានមកពីការទទួលទានបន្លែច្រើន ជាវិធីដ៏ល្អក្នុងការពង្រឹងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ។ ដូចនេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍សុខភាពមួយចំនួនដែលមកពីការញ៉ាំបន្លែច្រើនមានដូចជា៖

 
[វីដេអូ] #Ep.124 ប្រធានបទ៖ អត្ថប្រយោជន៍ទាំង ៦នៃការញុាំបន្លែផ្លែឈើច្រើន

១. ផ្តល់អាហារូបត្ថម្ភ និងសុខុមាលភាព

បន្លែលើកកម្ពស់សុខុមាលភាពតាមវិធីជាច្រើន។ បន្លែជាប្រភពដ៏ល្អនៃវីតាមីនសារធាតុរ៉ែ និងជាតិសរសៃ។ បន្លែមានសារធាតុមានប្រយោជន៍មួយចំនួនទៀតដែលហៅថា phytonutrients (ផាយតុននូទ្រាល)។

២. សុខភាពភ្នែកប្រសើរឡើង

បន្លែផ្លែឈើ ជាច្រើនមានផ្ទុកសារជាតិ lutein(លូទីន) និង zeaxanthin (សៀសានធីន)ដែលមានប្រយោជន៍សម្រាប់សុខភាពភ្នែក។ សារធាតុ Lutein គឺជាសារធាតុពណ៌លឿងដែលជួយការពារការចុះខ្សោយនៃភ្នែក។

ការសិក្សាបង្ហាញថាការទទួលទានអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមទាំងពីរនេះអាចបន្ថយហានិភ័យនៃការវិវត្តទៅជា AMD ។ ជំងឺនេះបណ្តាលឱ្យបាត់បង់ការមើលឃើញបន្តិចម្តងៗនៅចំកណ្តាលនៃចក្ខុវិស័យរបស់អ្នក។

៣. ការរំលាយអាហារដែលមានសុខភាពល្អ

ដូចដែលអ្នកបានដឹងហើយថា បន្លែគឺជាអាហារមួយប្រភេទដែលមានសុខភាពល្អ និងមានជីវជាតិច្រើនបំផុត។ ពួកវាក៏សម្បូរទៅដោយជាតិសរសៃ ដែលជាប្រភេទកាបូអ៊ីដ្រាតដែលជួយដល់ការរំលាយអាហារ។ ជាតិសរសៃជួយបន្ថយល្បឿនដែលរាងកាយរបស់អ្នករំលាយអាហារ ដូច្នេះវាធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងរក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។

៤. ស្រកទម្ងន់

របបអាហារដែលសម្បូរទៅដោយបន្លែនឹងជួយអ្នកឱ្យស្រកទម្ងន់។ ដោយសារតែបន្លែ មានកាឡូរីទាប និងមានជាតិសរសៃខ្ពស់ មានន័យថានិងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ មិនងាយឡើងទម្ងន់ និងធ្វើឲ្យស្បែកស្រស់ថ្លា។

៥. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ជំងឺបេះដូងគឺជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ ដូចនេះការផ្លាស់ប្តូររបបអាហារដែលមានជាតិខ្លាញ់ ងាកមកញ៉ាំបន្លែច្រើនដែលជាប្រភពដ៏ល្អនៃជាតិសរសៃ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ។

បន្លែផ្លែឈើមានផ្ទុកប៉ូតាស្យូម និងអង់ទីអុកស៊ីដង់ខ្ពស់ ដែលសារធាតុទាំងពីរនេះជួយការពារប្រឆាំងនឹងជំងឺបេះដូងដោយកាត់បន្ថយសម្ពាធឈាម និងការរលាក។

៦. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលមានសុខភាពល្អ ។ សារធាតុប្រឆាំងអុកស៊ីតកម្មគឺជាសមាសធាតុដែលជួយការពាររាងកាយពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី - ម៉ូលេគុលមិនស្ថិតស្ថេរដែលអាចបណ្តាលឱ្យខូចខាតជាលិកា។

 អាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មរួមមាន បន្លែផ្លែឈើ មានដូចជា ផ្លែប៊ឺរី ផ្លែឆឺរី  ប៉េងប៉ោះ ការ៉ុត ស្ពៃនិងវីតាមីន ពីផ្លែក្រូចឆ្មារ។

សូមទស្សនាវីដេអូខាងក្រោម៖