រដ្ឋបាលខេត្តបាត់ដំបង ដុតកម្ទេចទំនិញខូចគុណភាពចម្រុះជិត ២តោន

 
រដ្ឋបាលខេត្តបាត់ដំបង ដុតកម្ទេចទំនិញខូចគុណភាពចម្រុះជិត ២តោន
រដ្ឋបាលខេត្តបាត់ដំបង ដុតកម្ទេចទំនិញខូចគុណភាពចម្រុះជិត ២តោន
រដ្ឋបាលខេត្តបាត់ដំបង ដុតកម្ទេចទំនិញខូចគុណភាពចម្រុះជិត ២តោន

នៅ​រសៀល​ថ្ងៃ​១៥​រោច ខែបុស្ស ឆ្នាំជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១៣ ខែមករា ឆ្នាំ​២០២១ លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត តំណាងឱ្យ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ក្នុង​ការដុត​កម្ទេច​ទំនិញ​ខូចគុណភាព ចម្រុះ​ជិត ២​តោន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហាក់ សុខ​រិ​ន ប្រធាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការពារ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបាត់ដំបង​។​

​លោក ហាក់ សុខ​រិ​ន បានឱ្យដឹងថា ទំនិញ​ទាំងអស់នេះ​គឺ​ត្រូវបាន​ភ្នាក់ងារ​សមត្ថកិច្ច​សាខា​របស់លោក ធ្វើការ​ដកហូត​បាន កាលពី​ឆ្នាំ​២០២០​កន្លងទៅនេះ សរុប​ទម្ងន់​ចំនួន ១.៨១០​គីឡូក្រាម ។

ទំនិញ​ដែល​ខូចគុណភាព​ទាំងនោះ​រួមមាន​៖ ភេសជ្ជៈ​គ្រឿង​កំប៉ុង និង​ដប ស្រា អាហារ​ងៀត នំ និង​អាហារ​កំប៉ុង​ជាដើម​។​

​ក្នុងឱកាស​នោះ លោក អ៊ុយ សុធាវី អភិបាលរង​ខេត្ត បាន​អំពាវនាវ​ដល់​អ្នកលក់​ដូរ​ទំនិញ​និង​អ្នកទិញ​ទំនិញ​វេច​ខ្ចប់ ភេសជ្ជៈ​គ្រឿង​កំប៉ុង យកទៅ​ប្រើប្រាស់ ឬ ក៏​ហូបចុក​ត្រូវ​ពិនិត្យ​ពី​សុពលភាព គុណភាព​ទំនិញ​ទាំងនោះ​ជាមុនសិន ចៀសវាង​បង្ក​ការប៉ះពាល់​ដល់​សុខភាព​ផងដែរ​៕​

 

ប្រភព: ក្រសួងព័ត៌មាន