ចិនថ្កោលទោសអាមេរិកម្តងទៀត ដែលបញ្ជូនយន្តហោះសម្ងាត់មកតាមដានសមយុទ្ធយោធារបស់ខ្លួន

ប៉េកាំង៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះស៊ើបការណ៍ប្រភេទ U-2 មួយគ្រឿងទៅក្នុងតំបន់ហាមឃាត់ការហោះហើរ ដើម្បីតាមដានសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន កាលពីថ្ងៃអង្គារកន្លងទៅ ធ្វើឲ្យចិនថ្កោលទោសយ៉ាងខ្លាំងទៅលើអាមេរិក និងបង្កភាពតានតឹងកាន់តែខ្លាំងរវាងវ៉ាស៊ីនតោន និងប៉េកាំង។

 
ចិនថ្កោលទោសអាមេរិកម្តងទៀត ដែលបញ្ជូនយន្តហោះសម្ងាត់មកតាមដានសមយុទ្ធយោធារបស់ខ្លួន

យោងតាមក្រសួងការពារជាតិចិន យន្តហោះស៊ើបការណ៍អាមេរិកប្រភេទ U-2 មួយគ្រឿង បានហោះ ចូលក្នុងតំបន់ហាមឃាត់ ដោយគ្មានការអនុញ្ញាត ប៉ុន្តែយោធាអាមេរិកបានបដិសេធ និងអះអាងថា យន្តហោះរបស់ខ្លួនបានធ្វើប្រតិបត្តិការហោះហើរទៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយគោរពតាមច្បាប់អន្តរជាតិ និងច្បាប់ហោះហើរយ៉ាងត្រឹមត្រូវ។

សូមជម្រាបផងដែរថា យន្តហោះស៊ើបការណ៍របស់អាមេរិកប្រភេទ U-2 មានសមត្ថភាពហោះហើរកម្ពស់ប្រមាណ ២១,៣៣៦ ម៉ែត្រ ហើយអាចធ្វើសកម្មភាពស៊ើបការណ៍ពីចម្ងាយ ដោយមិនចាំបាច់ចូលទៅក្នុងតំបន់គ្មានការហោះហើយក៏បាន៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ