[វីដេអូ] Ep. 97 ប្រធានបទ៖ តើអ្វីទៅជាភាពស៊ាំអាំងស៊ុយលីន?...
អាំងស៊ុយលីន មាននាទីសំខាន់ណាស់នៅក្នុងខ្លួនមនុស្ស។ វាជាប្រូតេអ៊ីន ដែលទទួលខុសត្រូវក្នុងការកំណត់កម្រិតជាតិស្ករនៅក្នុងឈាម ដែលជាផ្នែកមួយនៃការរំលាយអាហារ។ រាងកាយមនុស្សផលិតអាំងស៊ុយលីននៅក្នុងលំពែង ហើយអ័រម៉ូននេះត្រូវបានបញ្ចេញដោយកោសិកាបេតារបស់វាជាចម្បងក្នុងការឆ្លើយតបទៅនឹងជាតិស្ករ។
នៅពេលដែលអ្នកជំងឺមានភាពស៊ាំអាំងស៊ុយលីន ដែលមានការបាត់បង់នៅប្រសិទ្ធភាពផ្តល់សញ្ញាទៅឲ្យលំពែងក្នុងការផលិតអាំងស៊ុយលីនហៅថា “រេស៊ីស្ទ័រ អាំងស៊ុយលីន” ។នៅពេលដែលបាត់បង់មុខងារមួយនេះគឺធ្វើឲ្យលំពែងបង្កើនការផលិតអាំងស៊ុយលីនច្រើន បញ្ហានេះធ្វើឲ្យមានភាពស៊ាំអាំងស៊ុយលីន។ ភាពស៊ាំអាំងស៊ុយលីនគឺធ្វើឲ្យឡើងទម្ងន់គួរឲ្យកត់សម្គាល់។
សម្រាប់អ្នកដែលមានភាពស៊ាំអាំងស៊ុយលីននឹងទទួលរងនូវផលប៉ះពាល់ចំនួន ៣ មានដូចជា ៖
- ភាពស៊ាំអាំងស៊ុយលីន(No Resistance) ធ្វើឲ្យឡើងទម្ងន់គួរឲ្យកត់សម្គាល់ ទោះបីជាខំហាត់ប្រាណឬ បញ្ចុះគីឡូយ៉ាងណាក៏ដោយក៏មិនងាយចុះ ប្រសិនបើអ្នកមិនបានបន្ថយការទទួលទានអាហារ។
- ភាពស៊ាំអាំងស៊ុយលីនមិនមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ ត្រូវគិតតែម៉្យាងថាអាំងស៊ុយលីនគឺជាអ័រម៉ូន
មួយដែលធ្វើការស្តុកទុកខ្លាញ់ ដូច្នេះទើបធ្វើឲ្យឡើងខ្លាញ់ក្បាលពោះ ជុំវិញចង្កេះឬត្រគៀក។
- ភាពស៊ាំអាំងស៊ុយលីននៅពេលញ៉ាំអាហាររសជាតិផ្អែម តែបែជាមានអារម្មណ៍ថាហេវហត់អស់កម្លាំង
ហើយបាត់ការចងចាំ គ្មានការផ្ចង់អារម្មណ៍ មួយវិញទៀតអាហារដែលធ្វើមកពីម្ស៉ៅអាមីដុង ម្ស៉ៅមី ម្ស៉ៅអង្ករមានដូចជា នំប៉័ង គុយទាវ មី ដំឡូងបារាំង និងបាយជាដើម។
- ជំងឺតំណពូជ។
ប្រសិនបើមានភាពស៊ាំអាំងស៊ុយលីនយូរ ហើយមិនបានពិនិត្យសុខភាព មិនស្រកទម្ងន់ មិនកាត់បន្ថយការញ៉ាំអាហា
រជាតិផ្អែម ខ្លាញ់ឡើងក្បាលពោះច្រើន នេះគឺជាតម្រុយអាចនឹងឈានដល់ការកើតជំងឺទឹកនោមផ្អែម។
វិធីសាស្ត្រការពារកុំឲ្យភាពស៊ាំអាំងស៊ុយលីនបង្កទៅជាជំងឺទឹកនោមផ្អែម រួមមាន ៖
- កាត់បន្ថយអាហារ ឬគ្រឿងភេសជ្ជ:ផ្អែមៗ
- កាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់
- ធ្វើលំហាត់ប្រាណជាប្រចាំ
ដើម្បីកែប្រែកុំឲ្យភាពស៊ាំអាំងស៊ុយលីនមានដូចជា ៖
- កំណត់របបអាហារឲ្យបានត្រឹមត្រូវ
- ជ្រើរើសចំណីអាហារដែលសម្បូរទៅដោយមីក្រូជីវជាតិចំណីអាហារ (សារធាតុរ៉ែ, ស័ង្កសី, វីតាមីន B…)
- កាត់បន្ថយភាពតានតឹងផ្លូវចិត្ត
- ព្យាយាមធ្វើសកម្មភាពផ្សេងៗឲ្យបានច្រើនកុំនៅស្ងៀមមួយកន្លែង ឬកំណត់ពេលដើរនិងអង្គុយ៕
សូមទស្សនាវីដេអូ ៖