[វីដេអូ] Ep. 96 ប្រធានបទ៖ លើសជាតិខ្លាញ់ក្នុងសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទប្រភេទទី២

ជាតិខ្លាញ់មានតួនាទីសំខាន់ណាស់សម្រាប់រាងកាយរបស់យើង។ • ទី១វាជួយទ្រទ្រង់ថាមពលដំណើរការក្នុងខ្លួនរបស់យើងឲ្យដំណើរការទៅបានល្អ។ • ទី២សារធាតុខ្លាញ់ចូលរួមបង្កើតអ័រម៉ូនផ្សេងនៅក្នុងសារពាង្គកាយ ។

 
[វីដេអូ] Ep. 96 ប្រធានបទ៖ លើសជាតិខ្លាញ់ក្នុងសរសៃឈាមចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទប្រភេទទី២

ជាទូទៅជាតិខ្លាញ់ចែកចេញជា ២ប្រភេទគឺ ៖

  • ខ្លាញ់អាក្រក់ (LDL , Triglyceride)
  • ខ្លាញ់ល្អ (HDL Cholesterol) 

ការលើសខ្លាញ់ក្នុងសរសៃឈាម ផ្តោតទៅលើបញ្ហាខ្លាញ់ដែលទាក់ទងទៅនឹងបេះដូងដែលមានគ្រោះថ្នាក់ខ្លាំងបំផុត។

ចំណីអាហារដែលមានជាតិខ្លាញ់ LDL និង HDL មានដូចជា ៖

  • HDL ៖ ខ្លាញ់ត្រី (Omega 3)
  • LDL ៖ ខ្លាញ់គោ, ខ្លាញ់ជ្រូក, អាហារសម្រន់...
  • Triglyceride ៖ ក្នុងស្រា ។

ចំពោះប្រភេទខ្លាញ់មាន 3 ប្រភេទដូចជា ៖

  • Saturate Fat ៖ ខ្លាញ់ចម្រាញ់ចេញពីសត្វ (មិនល្អ)
  • Unsaturated Fat ៖ ខ្លាញ់ចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិឬបន្លែ (ល្អបំផុត)
  • Trans Fat ៖ ខ្លាញ់ក្នុងអាហារសម្រន់ Pizza, Burger, ខ្លាញ់ប្រើច្រើនដង (អាក្រក់បំផុត) ។

សម្រាប់កម្រិតជាតិខ្លាញ់ចំពោះអ្នកជំងឺទឹកនោមផ្អែមមាន 4 ចំណុច ៖

  1. Total Cholesterol តូចជាង 175mg/dL
  2. LDL តូចជាង 100mg/dL
  3. HDL ធំជាង 40mg/dL
  4. Triglyceride តូចជាង 150mg/dL ។

មូលហេតុដែលបណ្តាលឲ្យលើសជាតិខ្លាញ់បណ្តាលមកពីការទទួលទានកម្រិតជាតិខ្លាញ់ហួសតម្រូវការ មានដូចជាការហាត់ប្រាណមិនបានទៀងទាត់ ការលើសគីឡូ ការស្រណុក និងការញុំាច្រើនជាដើម។

រោគសញ្ញា ៖

  • ដំណាក់កាលស្រាល ៖ ឡើងទំងន់លើសធម្មតា , ប៉ោងក្រោមផ្នែក (ខ្លាញ់ក្រោមភ្នែក)
  • ដំណាក់កាលធ្ងន់ ៖ ចុកទ្រូង , ថប់ដង្ហើម , អាចឈានដល់គាំងបេះដូង ។

ដើម្បីបង្ការកុំឲ្យលើសជាតិខ្លាញ់ក្នុងសរសៃឈាមយើងគួរតែ ៖

  • កាត់បន្ថយការទទួលទានអាហារដែលមានជាតិខ្លាញ់
  • ហាត់ប្រាណ ៣០នាទីជារៀងរាល់ថ្ងៃ
  • សម្រកគីឡូសម្រាប់អ្នកលើសគីឡូ
  • ប្រឹក្សានិងជួបជាមួយគ្រូពេលជាប្រចាំ ១ឆ្នាំឲ្យបានម្តង៕

សូមទស្សនាវីដេអូ ៖