[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ

នៅព្រឹកនេះកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៦នាក់។

 
[COVID-19] កម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៨៦នាក់ ក្នុងនោះមានស្រ្តី ៥៨នាក់ និងបុរស ២២៨នាក់។

ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ទៅលើបុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៦នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ​សរុបមានចំនួន ២៨៦នាក់ ក្នុងនោះមានស្រ្តី ៥៨នាក់ និងបុរស ២២៨នាក់៕

 

ប្រភព:ក្រសួងសុខាភិបាល