ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣០៣នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ២៣៩នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៣០៣នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ២៣៩នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ២៧៩៤នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៧៧៤៧នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៣០៣នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៧៧៤៧ករណី ក្នុងនោះមានអ្នកជំងឺ ២៧៩៤នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ ៤៨៩៣នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន ៥៤នាក់ដោយសារជំងឺកូវីដ-១៩៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល