ជំងឺខ្វាក់មាន់
ជាទូទៅជំងឺនេះកើតឡើងដោយសារកង្វះវីតាមីនអា (vitamine A)
ពាក្យ៖ "ជំងឺខ្វាក់មាន់"
អង់គ្លេស៖ Hemeralopia/Night Blindness
បារាំង៖ Héméralopie
ជំងឺមួយប្រភេទច្រើនកើតលើកុមារ ដែលភ្នែកមើលមិនឃើញខុសប្រក្រតីនៅទីងងឹតនៅពេលយប់ ឬនៅពេលមានពន្លឺខ្សោយ។ ជាទូទៅជំងឺនេះកើតឡើងដោយសារកង្វះវីតាមីនអា (vitamine A) ។ បច្ចុប្បន្ន មិនទាន់មាន អ្នកសិក្សា ឬវេជ្ជបណ្ឌិតណាអាចរកវិធីព្យាបាលប្រកដោយប្រសិទ្ធភាពបាននៅឡើយទេ ប៉ុន្តែអាចកាត់បន្ថយការវិវឌ្ឍ ឬអាចធ្វើឱ្យអ្នកជំងឺខ្វាក់មាន់អាចមានលទ្ធភាពក្នុងការមើលបានច្បាស់ជាងមុន។
ឯកសារពិគ្រោះ៖ turquiesante(Website) និងក្រុមប្រឹក្សាជាតិភាសាខ្មែរ