កម្មវិធី Telegram ធ្វើបច្ចុប្បន្នភាពថ្មី (Update) មុខងារពិសេសៗកាន់តែសំបូរបែប!

នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធី Telegram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានសិក្សានានាផងដែរដើម្បីបញ្ជូនព័ត៌មាន រូបភាព វីដេអូ និងឯកសារផ្សេងៗទៅវិញទៅមក។

 
កម្មវិធី Telegram ធ្វើបច្ចុប្បន្នភាពថ្មី (Update) មុខងារពិសេសៗកាន់តែសំបូរបែប!

ថ្មីៗនេះ Telegram បានធ្វើបច្ចុប្បន្នភាពថ្មីដែលភ្ជាប់មុខងារមួយចំនួន ដូចជា Hyper-Speed Scrolling and Calendar View for Shared Media, Join Requests, Global Chat Themes លើប្រព័ន្ធប្រតិបត្តិការ (iOS និង android) ។

ជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានព័ត៌មានវិទ្យាសូមលើកយកមុខងារពិសេសៗចំនួន ០២ មកចែករំលែកជូនបងប្អូនប្រជាពលរដ្ឋដូចខាងក្រោម ៖

មុខងារទី១៖ Hyper-Speed Scrolling for Shared Media ៖ គ្រប់ការសន្ទនារបស់លោកអ្នកជាក្រុម ឬបុគ្គល គឺមានការចែករំលែករូបភាព និងវីដេអូគ្មានដែនកំណត់ (unlimited cloud) នៅក្នុងប្រអប់ Media (Media Tap) ដូចនេះមុខថ្មីនេះគឺបានបន្ថែម របារកាលបរិច្ឆេទ (Date Bar) ក្នុងការស្វែងរកកាន់តែលឿន នៅផ្នែកខាងស្តាំនៅពេលលោកអ្នករំកិល (scroll) ឡើងលើ-ចុះក្រោមដើម្បីស្វែងរករូបភាព ឬវីដេអូ ដែលបានចែករំលែកទៅវិញទៅមក ។ ជាពិសេសនោះដើម្បីទទួលបានរូបភាពកាន់តែងាយស្រួលមើល និងច្បាស់ លោកអ្នកអាចពង្រីក ឬពង្រួម (zoom in/out) នៅលើប្រអប់ (Media Tap) នោះផងដែរ ។

មុខងារទី២ ៖ Calendar View for Shared Media ៖ ភ្ជាប់ជាមួយគ្នានេះដែរដើម្បីបន្ថែមល្បឿនលឿននៃការស្វែងរករូបភាព ឬវីដេអូឱ្យចំថ្ងៃបរិច្ឆេទ( Specific Time) នៅក្នុងប្រអប់ Media (Media Tap) នេះ លោកអ្នកអាចចុចលើរបារ (Date Bar) ដើម្បីបើកប្រតិទិនស្វែងរកសម្រាប់ថ្ងៃនីមួយៗ ។

ដូចបានជម្រាបជូនខាងលើ ការធ្វើបច្ចុប្បន្នភាពថ្មី កម្មវិធី Telegram កាលពីយប់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះមានមុខងារថ្មីៗជាច្រើនដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ លោកអ្នកអាចស្វែងយល់បន្ថែមតាមរយៈ តំណភ្ជាប់ (Link) ខាងក្រោមសម្រាប់យោងព័ត៌មាននៃការធ្វើបច្ចុប្បន្នភាពនេះ ៖ https://telegram.org/.../shared-media-scrolling-calendar...

#telegramtip #newupdate #social #ITDepartment #MoI

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា