[វីដេអូ] Ep.23 ប្រធានបទ៖ វិធីបង្កើតសតិស្មារតី

ជំងឺផ្លូវចិត្តកើតមានគ្រប់វ័យមិនថា នៅវ័យក្មេងឬវ័យចាស់នោះទេគឺសុទ្ធតែអាចប្រឈមនឹងការកើតនូវជំងឺនេះ។ មុននឹងយល់នូវអ្វីដែលជាសតិស្មារតី យើងត្រូវយល់អ្វីដែលហៅថាចិត្តជាមុនសិន។ ចិត្តគឺជាធម្មជាតិម៉្យាងមាននៅក្នុងរាង្គកាយរបស់មនុស្សម្នាក់ៗ សម្រាប់ឆ្លើយតបចំពោះអារម្មណ៍។ សតិស្មារតីប្រៀបដូចទៅនឹងអាវក្រោះរបស់ចិត្តដែលមានតួនាទីក្នុងការជំរុញ និងរារាំងចិត្ត។

 
[វីដេអូ] Ep.23 ប្រធានបទ៖ វិធីបង្កើតសតិស្មារតី

ចំពោះបុគ្គលដែលមានបញ្ហាសតិស្មារតីរឿងប្រឈមដ៏ធំបំផុតនោះគឺមិនអាចសម្រេចបាននូវអ្វីជាដុំកំភួននោះឡើយជីវិតរបស់ពួកគេគ្មានភាពច្បាស់លាស់ បាត់បង់ការចងចាំ អាចគិតខ្លី និងខូចសុខភាពរាង​កាយ។

ហើយរាលលទ្ធផលធំមួយដែលអាចកើតឡើងក្នុងជីវិតយើងគឺទាមទារអង្គ ៤យ៉ាងសំខាន់ៗ ៖

  1. មានឆន្ទៈ
  2. ការព្យាយាម
  3. ការអធិដ្ឋានចិត្ត
  4. សតិបញ្ញា

បុគ្គលដែលមានបញ្ហាសតិស្មារតីអាចស្តែងចេញនូវអាកប្បកិរិយាដូចជា ៖

  • អសកម្ម
  • ខ្ជិល
  • អសកម្មផ្នែកកាយ
  • ផ្លឹកនឹងអ្វីមួយ
  • គ្មានប្រតិកម្មជាមួយបរិយាកាសជុំវិញខ្លួន

ប្រភេទទី២ អាចហៅថាមនុស្សមិនគ្រប់ ដើររាំ ដើរស្រែក មិនដឹងអ្វី គ្មានសតិ។ល។

ប្រភេទទី៣ ជាមនុស្សលេងមានការត្រេកអរ មិនញ៉ាំអាហារ មិនចង់ឮអ្វី ជារួមគឺលេងចង់មានអ្វីគ្រប់បែបយ៉ាង។

ដើម្បីធ្វើការសិក្សាចិត្តរបស់អ្នកមានវិបត្តិបញ្ហាស្មារតី អាចសាកអនុវត្តន៍ជំហានទាំង ៣នេះ ៖

  1. បង្កើតភាពស្និតស្នាល
  2. ធ្វើឲ្យខ្លួនឯងមានទម្ងន់លើបុគ្គលម្នាក់នឹង
  3. ធ្វើឲ្យបុគ្គលនោះទុកចិត្តលើយើង

វិធីសាស្ត្រ ៣យ៉ាងដែលជួលសម្រួលសតិស្មារតីរបស់យើងឲ្យល្អប្រសើរ ៖

  1. ការតម្កល់អារម្មណ៍ ៖ បន្ទាប់ពីធ្វើការងាររួចរាល់ហើយអស់ រួចចូលទៅបន្ទប់គេងរបស់យើងហើយអុចទានឬមានពន្លឺភ្លើងហឹមៗដាក់ចូលទៅក្នុងវត្ថុអ្វីក៏ដោយដែលអាចធ្វើឲ្យពន្លឺមានរាងជារង្វង់ ចំណាយពេល១៥នាទីទៅ៣០នាទីសម្លឹងមើលដោយបិទបើកភ្នែកដើម្បីធ្វើឲ្យចិត្តមានលំនឹង និងបង្កើនការចំណាំ។
  2. យកចិត្តកំណត់មើលខ្យល់ដង្ហើមចេញចូល ធ្វើបែបនេះអាចជួលឲ្យសតិស្មារតីល្អ។
  3. ការរំលឹកអារម្មណ៍ថយក្រោយ ព្យាយាមស្រមៃថាយើងបានធ្វើអ្វីខ្លះក្នុងថ្ងៃនេះឬម្សិលមិញឬមុនៗនឹងទៀត ធ្វើបែបនេះអាចដាស់ការចងចាំរបស់យើងដែលភ្លេចឲ្យចងចាំមកវិញ៕

សូមទស្សនាវីដេអូ ៖