[វីដេអូ] នាទីសុខភាព Ep.148 ប្រធានបទ៖ អត្ថប្រយោជន៍ ៦ យ៉ាងរបស់ស្លឹកក្រូចសើច
ផ្លែក្រូចសើចមិនត្រឹមតែមានប្រយោជន៍ប៉ុណ្ណោះទេ សូម្បីតែស្លឹកក្រូចសើចក៏មានអត្ថប្រយោជន៍ផងដែរ។ ស្លឹកក្រូចសើចក៏ត្រូវបានយកទៅបន្ថែមក្លឹនឈ្ងុយនៅក្នុងរបបអាហារ ជាឱសថព្យាបាលជំងឺផ្តាសាយជំងឺរលាកសន្លាក់ ជំងឺធ្លាក់ទឹកចិត្ត បញ្ហាបេះដូង និងការពង្រឹងប្រព័ន្ធការពាររាងកាយ។ ដូច្នេះយើងសូមចែករំលែកនូវអត្ថប្រយោជន៍របស់ស្លឹកក្រូចសើចមានដូចជា៖
១. ជួយបង្កើនប្រព័ន្ធភាពស៊ាំ
ស្លឹកក្រូចសើចមានកម្រិតខ្ពស់នៃវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗទៀត ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងពង្រឹងរាងកាយប្រឆាំងនឹងជំងឺផ្សេងៗ។វីតាមីន C ជួយបង្កើនប្រព័ន្ធភាពសុំាដោយផលិតកោសិកាឈាមស ប្រឆាំងទៅនឹងការឆ្លងមេរោគជំងឺផ្តាសាយ។
២. ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម
ស្លឹកក្រូចសើចមានជាតិសរសៃ pectin (ផេតទីន) ដែលជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម គ្រប់គ្រងការបញ្ចេញអាំងស៊ុយលីនពីលំពែង និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
៣. ជួយសម្រកទម្ងន់
ស្លឹកក្រូចសើចមានជាតិសរសៃខ្ពស់ ហើយអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។ ការទទួលទាន តែស្លឹកក្រូចសើចមុនពេលញ៉ាំអាហារ អាចជួយកាត់បន្ថយចំណង់អាហារ និងការពារការញ៉ាំច្រើនបានផងដែរ។
៤. ធ្វើអោយប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង
ស្លឹកក្រូចមានផ្ទុកសារជាតិ flavonoids ដែលជួយរក្សាសរសៃឈាមឱ្យមានសុខភាពល្អ កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីត។
៥. ជួយប្រឆាំងនឹងជំងឺមហារីក
ការសិក្សាបានរកឃើញថា ស្លឹកក្រូចសើចមានគុណសម្បត្តិប្រឆាំងនឹងជំងឺមហារីកច្រើនជាងសំបកផ្លែក្រូច។ ស្លឹកក្រូចសើចមានតួនាទីប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារនឹងទប់ស្កាត់ទៅនឹងជំងឺមហារីក។
៦. ទប់ស្កាត់ភាពចាស់
លក្ខណៈសម្បត្តិប្រឆាំងភាពចាស់នៃស្លឹកក្រូចសើច អាចជួយបន្តឹងស្បែក ទប់ស្កាត់ភាពជ្រីវជ្រួញ ស្នាមអុជខ្មៅនៅលើស្បែក ធ្វើឲ្យស្បែកក្មេងជាងវ័យ និងមានសុខភាពល្អ។
សូមទស្សនាវីដេអូ ៖