[វីដេអូ] សុខភាពស្រ្តី និងសម្ភព ប្រធានបទ៖ Ep.23 អាកាសធាតុក្ដៅខ្លាំង ប៉ះពាល់ដល់ស្រ្តីមានផ្ទៃពោះ
នៅក្នុងកំឡុងពេលមានផ្ទៃពោះ គឺជាពេលដែលស្រ្តីមានភាពទន់ខ្សោយ ព្រោះស្រ្តីត្រូវ ថែទាំសុខភាពកូននៅក្នុងផ្ទៃ។ ជាក់ស្តែងប្រសិនបើស្រ្តីមានផ្ទៃពោះហើយ ស្ថិតនៅក្នុងអាកាសធាតុអំណោយផលននឹងធ្វើអោយស្រ្តី រស់នៅប្រកបដោយសេ្ថរភាព ផ្ទុយទៅវិញប្រសិនបើស្រ្តីមានផ្ទៃពោះស្ថិតនៅក្នុងអាកាសធាតុក្ដៅ ពិតណាស់ស្រ្តីមានផ្ទៃពោះអាចនិងប្រឈមនៅបញ្ហាមួយចំនួនជាក់ជាមិនខាន។
![[វីដេអូ] សុខភាពស្រ្តី និងសម្ភព ប្រធានបទ៖ Ep.23 អាកាសធាតុក្ដៅខ្លាំង ប៉ះពាល់ដល់ស្រ្តីមានផ្ទៃពោះ](https://cngtvcambodia.com/uploads/images/2025/Jun/image_750x_68621aefd5584.jpg)
តើក្នុងកំឡុងពេលអាកាសធាុតក្ដៅខ្លាំង ស្រ្តីមានផ្ទៃពោះអាចរងនូវផលប៉ះពាល់អ្វីខ្លះ?
ផលប៉ះពាល់មានដូចជា៖
- រីងទឹកភ្លោះ
- កូនខ្សោយក្នុងផ្ទៃ
- កូនខូចរូបរាង
- បាត់បង់ជាតិទឹកក្នុងខ្លួន
- បេះដូង ដើរញាប់ ឬខ្សោយ
- ងាយសន្លប់
សញ្ញាសុខភាពសំខាន់ៗដែលបញ្ជាក់ថាស្រ្តីមានផ្ទៃពោះត្រូវតែប្រញាប់មកជួបគ្រូពេទ្យ
- មានអាការៈក្ដៅខ្លួន លើសពី៣៨អង្សា
- បេះដូងលោតញាប់
- កូនអត់សូវកម្រើក(រើលតិចជាង៥០% នៃធម្មតា)
- បែកញើសខ្លាំង វិលមុខ អស់កម្លាំង
- នោមខុសធម្មតា
- ឈឺចុកចាប់លើសាច់ដុំខុសពីធម្មតា
ការការពារខ្លួនចំពោះស្រ្តីដែលមានផ្ទៃពោះនៅក្នុងរដូវក្ដៅ
ការការពារសុខភាពចំពោះស្រ្តីមានផ្ទៃពោះនៅក្នុងរដូវក្ដៅ ស្រ្តីគួរតែបរិភោគទឹកអោយបានគ្រប់គ្រាន់(អាចញ៉ាំទឹកដែលមានជាតិរ៉ែ) ញ៉ាំអាហារដែលមានសារជាតិចិញ្ចឹម ចៀសវាងញ៉ាំអាហារដែលមានសារជាតិផ្អែមខ្លាំ ចៀសវាងការចេញក្រៅកំឡុងពេលដែលក្ដៅខ្លាំង ប្រសិនបើចេញក្រៅត្រូវប្រើឡេ បាំងឆ័ត្រ ស្លៀកពាក់ខោអាវជិតៗ ពិនិត្យមើលទឹកនោមតើមានបរិមាណតិច ហើយខាប់ឬអត់? និងកូនកម្រើក ដែរឬទេ? ការតាមដានសុខភាពជាប្រចាំគឺជាកត្តាសំខាន់ដែលស្រ្តីមានផ្ទៃពោះត្រូវតែប្រុងប្រយ័ត្នអោយបានខ្ពស់ជាពិសេស នៅក្នុងរដូវក្ដៅ ប្រសិនបើស្រ្តីមានផ្ទៃពោះមាននៅសញ្ញាមួយណាដែលដូចដែលបានរៀបរាប់ខាងលើ ត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នកអោយបានលឿនជាទីបំផុត ៕
សូមទស្សនាវីដេអូខាងក្រោម៖