អាជ្ញាធរខេត្តកំពង់ស្ពឺ! ផ្តើមរៀបចំពិធីប្រណាំងរទេះសាឡីគោល្បឿនលឿនឡើងវិញ
មន្ទីរវប្បធម៌និងវិចិ ត្រសិល្បៈខេត្តកំពង់ស្ពឺ សហ ការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)ខេត្តនិងសមាគមគោខេត្តកំពង់ស្ពឺបានផ្តើមរៀបចំពិធីប្រណាំងរទេះសាឡីគោល្បឿនលឿនឡើងវិញក្រោយការខកខានអស់រយៈពេលជាងពីរឆ្នាំ។
ការរៀបចំត្រូវបានធ្វើឡើងនៅថ្ងៃទី ៣ខែមេសាឆ្នាំ២០២២ លើទីលានមួយកន្លែងស្ថិតក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោក សរ សុ ពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ។
ថ្លែងក្នុងពិធីប្រណាំងនោះលោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំ ពង់ស្ពឺបានលើកឡើងថា ជារៀងរាល់ឆ្នាំនៅខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះសាឡីគោល្បឿនលឿននេះឡើង។តែក្រោយមករដ្ឋបាលខេត្តក៏បានខកខានទៅវិញអស់រយៈពេលជាង២ឆ្នាំដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។
លោក ស៊ុន មានជ័យ បានបន្តថា ដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩មានការ ថមថយទៅវិញសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាឱកាសអាចប្រារព្ធពិធីប្រណាំង រទេះសាឡីគោ ល្បឿនលឿនបានឡើងវិញនិងក្រោមការអនុញ្ញាតពីរដ្ឋបាលខេត្ត មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សហការជាមួយសហភាពសហព័ន្ធយុវជកម្ពុជា(ស.ស.យ.ក.)ខេត្តនិងបានការចូលរួមពីសមាគមគោខេត្តកំពង់ស្ពឺ ក៏បានរៀបចំពិធីនេះឡើងវិញ។
ការរៀបចំឱ្យមានការប្រណាំងនេះដែរគឺដើម្បីរម្លឹកឡើងវិញនូវប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកនៃខេត្តកំពង់ស្ពឺដែលអ្នកស្រុកនេះតែងតែធ្វើនៅក្រោយឱកាសប្រមូលផលស្រូវនិងក៏កៀកពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរផងដែរ។ សូមបញ្ជាក់ថា នេះជាលើកទី៧ហើយនៃព្រឹត្តិការណ៍ប្រកួតប្រណាំងរទេះសាឡីគោល្បឿនលឿន ដែលមានរទេះគោចំនួន៣០នឹមចូលរួមប្រកួត ហើយរទេះគោទាំងនោះមកពីខេត្តកំពង់ស្ពឺ២២នឹម ខេត្តកណ្តាល៥នឹមនិងមកពីរាជធានីភ្នំពេញ៣នឹម។ហើយរទេះគោទាំង៣០នឹមនេះដែរនិងធ្វើការប្រកួតដណ្តើមជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ហើយចំពោះលេខ៤និងលេខ៥គឺជាគូកិត្តិយស៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងព័ត៌មាន