SkinTalk Ep.41 ប្រធានបទ៖ អាហារបំប៉នស្បែកដែលមិនប៉ះពាល់សុខភាព

វីតាមីនមានច្រើនប្រទភេទដូចជា វីតាមីន C, B3, A, និង វីតាមីនB12។ល។ វីតាមីនទាំងអស់នេះមាននៅក្នុងបន្លែផ្លែឈើ និងសាច់ជាដើម។ ទាក់ទងនឹងអាហារបំប៉នវិញមានការផ្សំចូលគ្នារវាងវីតាមីនច្រើនប្រភេទក៏ដូចជាសារធាតុរ៉ែ ឬសារធាតុផ្សំពីដំណាំ ផ្លែឈើរួមបញ្ចូលគ្នាដើម្បីបំប៉នស្បែករបស់យើងឲ្យមានសភាពភ្លឺថ្លារលោងម៉ត់ថែមទៀត។

 
SkinTalk Ep.41 ប្រធានបទ៖ អាហារបំប៉នស្បែកដែលមិនប៉ះពាល់សុខភាព

សម្ភស្សនៃស្បែកគឺមានសារៈសំខាន់សំរាប់មនុស្សគ្រប់រូប ហើយការថែទាំស្បែកក៏មានសារៈសំខាន់ផងដែរ។ ដូច្នេះការប្រើប្រាស់អាហារបំប៉នដើម្បីបំប៉នស្បែកគឺមានអត្ថប្រយោជន៍ ជួយទប់ស្កាត់ភាពចាស់​ ជួយឲ្យក្មេងជាងវ័យដែលធ្វើអោយស្បែករបស់យើងមានសភាពហាប់ណែន កាត់បន្ថយភាពជ្រួញ និងប្រឆាំងជាមួយអុកស៊ីតកម្មដែលបណ្តាលមកពីពន្លឺព្រះអាទិត្យជាដើម។

ជាទូទៅរយៈពេលនៃការប្រើប្រាស់អាហារបំប៉នស្បែកដែលមានប្រសិទ្ធភាពនិងសុវត្ថិភាព គឺការញុំាអាហារបំប៉ន មិនថា Collagen ឬអាហារបំប៉នដែលមានលក់ក្នុងទីផ្សារដែលមានការចុះបញ្ជីពីក្រសួងសុខាភិបាលត្រឹមត្រូវ។

សូមជម្រាបថា អាហារបំប៉នគ្រាន់តែជាផ្នែកមួយដែលធ្វើឲ្យស្បែកយើងស្រស់ថ្លាក្មេងជាងវ័យ តែអ្វីដែលសំខាន់នោះគឺការទទួលរបស់អាហារត្រឹមត្រូវ គេងឲ្យបានគ្រប់គ្រាន់ ញុំាទឹកឲ្យបានច្រើន និងប្រឹក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់៕

សូមទស្សនាវីដេអូខាងក្រោម៖