ប្រធានបទ៖ កម្មវិធី Android ទាំង ៩ នេះល្អសម្រាប់អ្នកចូលចិត្ត Design
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ SLASH GEAR បានឲ្យដឹងថា បច្ចុប្បន្ននេះការប្រើប្រាស់កម្មវិធីនៅក្នុង កុំព្យូទ័រ ដើម្បីធ្វើការគំនូរជីវចលសំរាប់អ្នកដែលចាប់អាជីពក្នុងផ្នែក Design កាន់តែសំបូរបែបហើយក៏មានភាពងាយស្រួល។ បន្ថែមពីនេះអ្នកក៏អាចធ្វើការ Design ឬគូរគំនូរជីវចលនៅក្នុងទូរស័ព្ទដៃបាននៅក្នុងប្រព័ន្ធប្រតិបតិ្តការ Android ថែមទៀតផង។
កម្មវិធី Android ជាច្រើនសម្រាប់ការ Design និងគូរគំនូរជីវចលបានបង្រៀននៅ tool ល្អជាច្រើននៅក្នុងនោះមានទាំងមេរៀនបង្រៀនអំពីរបៀបបង្កើតគំនូរ និងចលនាប្លែកៗផ្ទាល់ខ្លួនដែលធ្វើឲ្យភាពងាយស្រួលសំរាប់អ្នកដែលទើបចាប់ផ្តើមជំនាញ Design កម្មវិធីទាំងនោះអាចឲ្យយើងធ្វើចលនា object នៅលើ 3D ឬគូសវ៉ិចទ័រជាដើម។
ដូចនេះយើងសូមចែករំលែកកម្មវិធីគំនូរ និងចលនាទាំង ៩ ដែលអ្នកអាចទាញយកទៅប្រើប្រាស់បានមានដូចជា៖
- FlipaClip
- Stick Nodes
- Draw Cartoons 2
- LottieFiles
- Picsart
- Prisma3D
- VectorMotion
- RoughAnimator
- Pixel Studio
សូមជម្រាបថា ចំពោះអ្នកប្រើប្រាស់ Samsung S Pen, Huawei M-Pencil និង Xiaomi Smart Pen អាចdownlaod កម្មវិធីទាំងនោះបាន ហើយអ្នកក៏អាចធ្វើការចែករំលែកនៅស្នាដៃរបស់ខ្លូននៅក្នុងកម្មវិធីទាំងនោះ និងទាញយកជា file GIF, PNG, JPG, BMP ឬ MP4 បានផងដែរ៕
ប្រភព ៖ SLASH GEAR