[វីដេអូ] Ep. 87 ផលវិបាកជំងឺផ្សេងៗ លើអ្នកជំងឺទឹកនោមផ្អែម
ផលវិបាកទៅលើអ្នកជំងឺទឹកនោមផ្អែមមានពីរ៖ ផលវិបាកស្រួចស្រាល និងផលវិបាករុំារ៉ៃ (ឬរយៈពេលយូរ)។ ផលវិបាករុំារ៉ៃមានពីរប្រភេទ៖ ផលវិបាករុំារ៉ៃដែលទាក់ទងនឹងសរសៃឈាមតូចៗ និងសរសៃឈាមធំ។ 1. ផលវិបាករុំារ៉ៃសសៃឈាមតូចគឺជាផលវិបាកនៅ ភ្នែកឬក៏បាតភ្នែក សរសៃឈាមនៅតម្រងនោមនិងសរសៃវិញ្ញាណដែលទាក់ទងនឹងអវៈយវៈរបស់យើង។ 2. ផលវិបាករុំារ៉ៃសរសៃឈាមធំជាផលវិបាកដែលទាក់នឹងសរសៃឈាមដែលដឹកនាំទៅចិញ្ចឹមខួរក្បាល សរសៃឈាមបេះដូង និងសរសៃឈាមដែលឈាមទៅចិញ្ចឹមជើងឬក៏អវៈយវៈរបស់យើង។
ផលវិបាកនៅពេលមានជំងឺផ្សេងៗទៀតជ្រៀតចូលកំឡុងពេលមានជំងឺទឹកនោមផ្អែម៖
- ប្រសិនបើជំងឺនោះទាក់ទងនឹងសរសៃឈាមអ្នកជំងឺអាចស្ទះសរសៃឈាមខួរក្បាលឬក៏ស្ទះសរសៃឈាមបេះដូង
- បើសិនជាពាក់ពន្ធទៅនឹងភ្នែកអាចពិការភ្នែក ស្រវាំងភ្នែកជាដើម
- ប្រសិនជាប៉ះពាល់ទៅដល់តម្រងនោម នោះអ្នកជំងឺនឹងវិវត្ដន៍ទៅជាខ្សោយតម្រងនោម ហើយអាចនឹងឈានទៅដល់ការលាងឈាម ឬហៅម្យ៉ាងទៀតថាការខូចក្រលៀន
- ទាក់ទងទៅនឹងជើងមានដំបៅផ្សេងៗ អ្នកជំងឺអាចប្រឈមនឹងការកាត់ជើង
- កាលណាអ្នកជំងឺមានបញ្ហាទៅនឹងធ្មេញ អាចប៉ះពាល់ទៅដល់អញ្ចាញ ធ្មេញរបស់គាត់។
ផលវិបាកទៅលើស្រ្តីមានផ្ទៃពោះមានដូចជា៖
- នៅពេលសម្រាលកូនមានទម្ងន់ ចាប់ពី ៣គីឡូកន្លះឡើងទៅ អាចប្រឈមមុខទៅនឹងសំរាលដោយការការវះកាត់
- នៅពេលសម្រាលរួច ទារកអាចប្រឈមនឹងកង្វះជាតិស្ករ ប៉ុន្តែនៅពេលដែលគាត់ធំឡើងគាត់អាចប្រឈមទៅនឹងជំងឺទឹកនោមផ្អែម។
ផលវិបាកនៃជំងឺទឹកនោមផ្អែមនៅពេលខកខានការព្យាបាលមានដូចជា៖
- អាចធ្វើឲ្យអ្នកជំងឺបាត់បង់សមត្ថភាពដូចជា ពិការភ្នែក និងអវៈយវៈផ្សេងៗ
- ប្រសិនបើទាក់ទងនឹងសរសៃឈាមបេះដូង ស្ទះសរសៃឈាមខួរក្បាល ឬមួយក៏មានបញ្ហាតម្រងនោម អាចបណ្តាលឲ្យអ្នកជំងឺមានការគ្រោះថ្នាក់ដល់អាយុជីវិត។
រោគសញ្ញាអ្នកជំងឺទឹកនោមផ្អែមស្តែងចេញមានដូចជា៖
- ករណីដែលប៉ះពាល់ទៅនឹងសរសៃឈាមខួរក្បាល អ្នកជំងឺអាចមានរោគសញ្ញាស្ទះសរសៃឈាមខួរក្បាលដូចជា ទន់ដៃ ទន់ជើងម្ខាង ឬក៏ស្លាប់មួយជំហៀងខ្លួន។
- ករណីប៉ះពាល់បេះដូង អ្នកជំងឺអាចចុកទ្រូង ឬមានវិបត្តិចង្វាក់បេះដូង។
- ករណីប៉ះពាល់ទៅដល់ភ្នែក អាចបណ្តាលឲ្យអ្នកជំងឺស្រវាំងភ្នែក ឬមួយក៏មើលអ្វីមួយមិនសូវច្បាស់ (ព្រាល)។
- ប្រសិនបើប៉ះពាល់តម្រងនោម ទឹកនោមមានពពុះខុសពីធម្មតា (ពពុះច្រើនជាងធម្មតា)។
- បើសិនជាប៉ះពាល់ទៅដល់ជើង អ្នកជំងឺអាចស្ពឹកជើង ក្រហាយជើងឬក៏បាតជើងទាំងដែរជើងរបស់គាត់ខាងក្រៅមានសភាពធម្មតា ដូចម្ជុលចាក់ជើង។
- ប្រសិនបើប៉ះពាល់មកដល់សុខភាពមាត់ធ្មេញ អ្នកជំងឺមានអាការៈដូចជា ហើមអញ្ចាញធ្មេញ ឧស្សាហ៍មានឈាមនៅអញ្ចាញធ្មេញ។
ការព្យាបាល
ដើម្បីឲ្យការព្យាបាលកាន់តែប្រសើរឡើងអ្នកជំងឺគួរគោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ធ្វើការប្រឹក្សា ឬតាមដានសុខភាពជារៀងរាល់ ១ឆ្នាំម្តងដើម្បីបានដឹងអំពីបញ្ហាសុខភាព៕
សូមទស្សនាវីដេអូខាងក្រោម៖