ករណីឆ្លងកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងជាង៣លាននាក់ហើយ ខណៈអ្នកស្លាប់មានជាង ២០ម៉ឺនករណី
ទីក្រុងប៉េកាំង៖ ករណីស្លាប់ដោយសារវីរុសកូវីដ១៩កើនឡើងជាង៣លាននាក់ហើយ នៅថ្ងៃច័ន្ទម្សិលមិញនេះ ខណៈនៅសហរដ្ឋអាមេរិកកើនឡើងជិត១លានករណីផងដែរ។ ទោះបីជាបែបនេះក្តី ប្រទេសជាច្រើនកំពុងបោះជំហានឆ្ពោះទៅរកការបន្ធូរបន្ថយវិធានការបិទប្រទេស ដែលបានធ្វើឲ្យពិភពលោកនៅស្ងៀមអស់រយៈពេលប្រមាណ៨សប្តាហ៍មកហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
សូមជម្រាបជូនផងដែរថា ករណីដំបូងបំផុត ដែលបានកត់ត្រានៅក្នុងទីក្រុងវូហាន ប្រទេសចិន មានតែ ៤១ ប៉ុណ្ណោះគិតត្រឹមថ្ងៃទី១០ ខែមករា កាលពីដើមឆ្នាំ ដែលរហូតមកដល់ពេលនេះករណីឆ្លងនេះបានកើនឡើងជាង៣លាននាក់ហើយក្នុងរយៈពេលមិនដល់៤ខែផង។ នេះមានន័យថាប្រសិនបើប្រៀបធៀបទៅនឹងជំងឺផ្តាសាយ ដែលមានករណីឆ្លងចន្លោះ ៣-៥លាន ករណី ជារៀងរាល់ឆ្នាំនៅលើពិភពលោក។ នេះបើយោងតាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក។
ជាក់ស្តែងប្រទេសមួយចំនួននៅអ៊ឺរ៉ុប ដែលបានឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរដូចជា អ៊ីតាលី បារាំង និងអេស្ប៉ាញ បានកត់ត្រាការធ្លាក់ចុះនៃចំនួនករណីជាប្រចាំថ្ងៃក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែការឆ្លងមេរោគថ្មីនៅតែខ្ពស់នៅឡើយពោលចន្លោះពី ២០០០ ទៅ ៥០០០ ករណីថ្មីក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន។
នៅសហរដ្ឋអាមេរិកបានរាយការណ៍ថា ជាធម្យមមានករណីថ្មីប្រហែល ៣,០០០ ករណីក្នុងមួយថ្ងៃៗកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ផងដែរថា នៅប្រទេសចិនដែលជាកន្លែងមេរោគផ្ទុះឡើងដំបូងបំផុត ត្រូវបានរាយការណ៍ជាផ្លូវការថា មានករណីឆ្លងថ្មីត្រឹមតែ៣នាក់ប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ ដោយឡែកអ្នកជំងឺទៅមន្ទីរពេទ្យនាទីក្រុងវូហានបានចាកចេញពីមន្ទីរពេទ្យអស់ហើយ៕
ប្រភព៖ CNA ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ