[វីដេអូ] Ep.84 ប្រធានបទ ៖ បញ្ហាទាក់ទងនឹងការពត់ធ្មេញ

បញ្ហាទាក់ទងនឹងការពត់ធ្មេញ គឺជាការកែតម្រូវធ្មេញឲ្យត្រង់ជួរ ដែលបណ្តាលមកពីបញ្ហាធ្មេញប្រជ្រួស ឬធ្មេញជំហរ។ ចំពោះបញ្ហាអ្នកដែលមានធ្មេញពយឬគេហៅថាមាត់ក្រពុំ ប្រសិនបើអ្នកចង់ពត់ឲ្យត្រង់ គឺទន្តបណ្ដិតនឹងធ្វើការត្រួតពិនិត្យធ្មេញរបស់អ្នកដើម្បីរកវិធីសាស្រ្តធ្វើយ៉ាងណាពត់ធ្មេញឲ្យមានភាពប្រសើរជាងមុន ។

 
[វីដេអូ] Ep.84 ប្រធានបទ ៖ បញ្ហាទាក់ទងនឹងការពត់ធ្មេញ

កត្តាដែលបណ្តាលឲ្យធ្មេញពយឬគេហៅថាមាត់ក្រពុំ កើតឡើងដោយសារតែទម្លាប់តាំងពីវ័យកុមារមានដូចជា៖

  • កុមារតែងតែបៀមដៃតាំងពីតូច
  • ការដកដង្ហើមតាមមាត់
  • ការបៀមក្បាលទឹកដោះគោ
  • ក្រអូមមាត់តូចពីកំណើត
  • ធ្មេញខាងមុខប្រជ្រួសជាដើម។

វិធីសាស្ត្រការពារដើម្បីកុំឲ្យធ្មេញកុមារមានបញ្ហាធ្មេញពយ មាតាបិតាគួរប្រុងប្រយ័ត្ន៖

  • ប្រសិនបើសង្កេតឃើញកុមារមានករណីគេងដកដង្ហើមតាមមាត់គួរនាំកូនទៅពិនិត្យនិងពិគ្រោះជាមួយទន្តបណ្ឌិត
  • ជៀសវាងកុំឲ្យកុមារបៀមដៃ
  • ជៀសវាងការបៀមក្បាលទឹកដោះគោយូរ។

ជាចុងក្រោយអាណាព្យាបាលគ្រប់រូបគួរតាមដានមាត់ធ្មេញរបស់កូនៗជាប្រចាំ សូមបង្រៀននិងណែនាំកូនៗអំពីវិធីសាស្រ្តក្នុងការដុះធ្មេញជាប្រចាំថ្ងៃ និងអប់រំកូនកុំឲ្យធ្វើសកម្មភាពផ្សេងៗដូចបានរៀបរាប់ខាងលើ៕

សូមទស្សនាវីដេអូ ៖