[វីដេអូ]| Ep.4 ប្រធានបទ៖ អាយុកាលនៃការលូតលាស់និងការផ្លាស់ប្តូរធ្មេញរបស់កុមារ

 
[វីដេអូ]| Ep.4 ប្រធានបទ៖ អាយុកាលនៃការលូតលាស់និងការផ្លាស់ប្តូរធ្មេញរបស់កុមារ

១. តើអ្វីជាភាពខុសគ្នារវាងធ្មេញកុមារនិងធ្មេញមនុស្សធំ?
ភាពខុសគ្នារវាងធ្មេញកូនក្មេងនិងធ្មេញមនុស្សធំ គឺមាន ៣ចំនុច ទី១ គឺពណ៌ធ្មេញរបស់កូនក្មេងគឹមានសភាពលឿងជាងពណ៌ធ្មេញរបស់មនុស្សធំ ទី២ ទំហំ ធ្មេញកុមារមានទំហំតូចជាងមនុស្សធំ ហើយទី៣ គឺឬសធ្មេញរបស់កុមារមានសភាពខ្លីៗជាងធ្មេញមនុស្សធំ។


២. តើកុមារចាប់ផ្ដើមផ្លាស់ប្ដូរធ្មេញស្រុកនៅអាយុប៉ុន្មាន?
កុមារចាប់ពីអាយុ៦ឆ្នាំ រហូតដល់១៤ឆ្នាំ គឺជាអំឡុងពេលនៃការផ្លាស់ប្ដូរធ្មេញ ការកត់សម្គាល់មួយទៀតគឺធ្មេញកុមារមានតែ២០គ្រាប់រីឯធ្មេញរបស់មនុស្សធំមាន៣២គ្រាប់ កុមារនៅពេលអាយុ៦ឆ្នាំនឹងដុះធ្មេញស្រុកដំបូងគេបង្អស់គឺធ្មេញថ្គាមទី១។


៣. តើអាយុប៉ុន្មានទើបកុមារអាចធ្វើការដកធ្មេញបាន?
អាយុដែលអាចដកធ្មេញបានគឺស្រដៀងនិងអាយុនៃការផ្លាស់ប្ដូធ្មេញផងដែរ កុមារចាប់ពីអាយុ៦ឆ្នាំ ក្នុងរយៈ៦ខែម្ដងគួរតែជូនគាត់មកតាមដានសុខភាពមាត់ធ្មេញជាប្រចាំខែ  ។


៤. តើហេតុអ្វីបានជាធ្មេញកុមារដុះមិនត្រង់ជួរ?
ធ្មេញដុះមិនត្រង់ជួរគឺបណ្ដាលមកពីការដុះឡើងនៃធ្មេញមនុស្សធំ ខុសឬសនៃធ្មេញកូនក្មេង ហើយឬសនៃធ្មេញកូនក្មេងគឹនៅតែរឹងមាំដ៏ដែលមិនជ្រុះ ទើបនៅពេលធ្មេញមនុស្សធំដុះមកមានសភាពមិនត្រង់ជួរ។ 

៥. តើក្មេងអាយុប៉ុន្មានទើបទៅអាចទទួលការព្យាបាលពត់តម្រង់ធ្មេញបាន?
កុមារដែលអាចទទួលបានព្យាបាលពត់តម្រង់ធ្មេញបាន គឺត្រូវរងចាំឲ្យកុមារពេញវ័យសិនគឹចាប់ពីអាយុ១៤ឆ្នាំឡើងទៅ ប៉ុន្តែសម្រាប់ក្មេងអាយុ៨ឆ្នាំបើមានបញ្ហាក៏អាចមកពីភាក្សារជាមួយនិងទន្តពេទ្យបានផងដែរ។


៦. តើក្មេងអាយុប៉ុន្មានគួរនាំគាត់មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យធ្មេញ?
ក្មេងដែលអាចនាំមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យបានគឺចាប់ពីអាយុ៣ឆ្នាំ ព្រោះដើម្បីឲ្យក្មេងមានសភាពសុាំជាមួយនឹងគ្រូពេទ្យដើម្បីកុំឲ្យមានការភ័យខ្លាចនៅពេលយកមកព្យាបាល។


៧. តើការព្យាបាលធ្មេញរបស់កុមារមានបទដ្ឋានបែបណា?

ការព្យាបាលធ្មេញរបស់កុមារគឺមិនមានភាពសុាំញុំាដូចធ្មេញមនុស្សធំទេ ប្រសិនបើកុមារយល់ព្រមក្នុងការឲ្យព្យាបាលទៅលើរន្ធឬសធ្មេញនៅពេលដែលមានបញ្ហាធ្មេញឈឺ ឬក៏ប្រសិនបើកុមារមានការភ័យខ្លាចក្នុងការព្យាបាល គ្រូពេទ្យក៏មានវីធីដើម្បីព្យាបាលដោយការដាក់ថ្នាំបំបាត់ឈឺចាប់។

 

សូមទស្សនាវីដេអូខាងក្រោម៖