[វីដេអូ] Ep.8 ប្រធានបទ៖ បញ្ហាផ្សេងៗទាក់ទងនឹងសុខភាពមាត់ធ្មេញ
១. តើអាការៈស្រាវធ្មេញបណ្ដាលមកពីរមូលហេតុអ្វី?
បញ្ហាដែលគាត់ពិសារអាហារឬមួយក៏ហូបទឹកក្ដៅឬត្រជាក់ដែលធ្វើឲ្យគាត់មានបញ្ហាស្រាវធ្មេញគឺអាចមានកត្តាជាច្រើនទៀត។ បើសិនជាគាត់មានអាយុច្រើន ការប្រើប្រាស់ធ្មេញជាប្រចាំថ្ងៃធ្វើឲ្យធ្មេញគាត់សឹក ជិតចូលដល់ស្រទាប់ទី២នៃធ្មេញ អញ្ចឹងហើយទឹកក្ដៅឬត្រជាក់ងាយជ្រាបចូលទៅខាងក្នុងកន្លែងដែលប៉ះពាល់ដល់សរសៃធ្មេញ បង្កទៅជាអាការៈស្រាវធ្មេញ។
មួយវិញទៀតគាត់មានរោគពុកធ្មេញតែម្ដង រោគពុកធ្មេញនេះផងដែរ អាចមានស្ថានភាពធំ ដែលធ្វើឲ្យចំណីអាហារដែលយើងបរិភោគ នឹងវាចូលទៅកន្លែងដែលពុកវាប៉ះពាល់ដល់សសៃធ្មេញដូចគ្នាផងដែរ។
២. តើការជក់បារីរយៈពេលយូរប៉ុនណាទើបធ្វើឲ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញ?
តាមពិតទៅការពិសារបារីគឺមិនល្អសម្រាប់សុខភាពនោះទេ នៅពេលគាត់ចាប់ផ្ដើមពិសារបារីការប៉ះពាល់សុខភាពក៏មានការកើតឡើង។ ការពិសារបារីមានប៉ះពាល់ដល់សុខភាពមាត់ធ្មេញ បំពង់ក ជំងឺសួត ជំងឺបេះដូង។ល។បើសិនជាគាត់ឈប់ពិសារបារីគឺជារឿងល្អសម្រាប់មាត់ធ្មេញ សុខភាពក៏ដូចជាអ្នកដែលនៅជុំវិញខ្លួន។
៣. តើមានវិធីសាស្ត្រណាខ្លះដើម្បីសំអាតធ្មេញឲ្យបានស្អាតសម្រាប់អ្នកមានជំងឺសន្លាក់?
ចំពោះអ្នកជំងឺសន្លាក់ អាចមានផលពិបាក នៅពេលដែលគាត់លើកដៃដុះធ្មេញ ដែលធ្វើឲ្យគាត់ឈឺខ្លាំង នៅពេលដុសធ្មេញម្តងៗ ប៉ុន្តែក៏មានច្រាស់អេឡិចត្រូនិចងាយស្រួលសំរាប់ការដុះធ្មេញបានផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖