[វីដេអូ] Ep.7 ប្រធានបទ៖ ការស្រោបធ្មេញ Dental Crown
១. ហេតុអ្វីបានជាយើងត្រូវការស្រោបធ្មេញ តើមានអត្ថប្រយោជន៍បែបណាខ្លះ?
មូលហេតុដែលត្រូវការស្រោបធ្មេញគឺដោយសារតែ ធ្មេញរបស់គាត់ខូច មិនរឹងមាំរហូតដល់សសៃ តម្រូវឲ្យព្យាបាលដកនៅរន្ធឬសចេញហើយដែលត្រូវធ្វើការស្រោបធ្មេញ ។ ទាំងនេះគឺជាអត្ថប្រយោជន៍នៃការការស្រោបធ្មេញ Dental Crown ប្រៀបដូចជាមួកការពារសម្រាប់ធ្មេញអញ្ចឹង។
២. តើធ្មេញស្រោបមានប៉ុន្មានប្រភេទ?
ធ្មេញស្រោបជាទូទៅគេប្រើភាគច្រើនមានពីរប្រភេទគឺ សេរ៉ាមិច(Ceramics) និង ស៊ីខូនាម(Sikonam)
- សេរ៉ាមិច(Ceramics): ខាងក្រៅស្រោបដោយធ្មេញសេរ៉ាមិចមានព៌ណ ស តែខាងក្នុងគឺមានដែកមួយស្រទាប់។
- ស៊ីខូនាម(Sikonam): ជាសាច់ស៊ីខូនាមសុទ្ធ មានន័យថាគឺអត់មានស្រទាប់ដែកនៅខាងក្នុងដូចសេរ៉ាមិចទេ។
អត្ថប្រយោជន៍របស់វាក៏មានផ្សេងៗគ្នាដែរ ព្រោះថាទាក់ទងនឹងបច្ចេកទេសក្នុងការធ្វើគឺមើលផ្ទាល់ទៅលើស្ថានភាពធ្មេញរបស់អ្នកជំងឺ ថាតើធ្មេញរបស់ពួកគាត់ត្រូវធ្វើតាមវិធីសាស្រ្តមួយណា។គ្រាន់តែសេរ៉ាមិច(Ceramics)មានតម្លៃទាបជាង ស៊ីខូនាម(Sikonam)តែប៉ុណ្ណោះ។
៣. តើការស្រោបធ្មេញមើលទៅដូចធ្មេញធម្មជាតិដែរឬទេ?
ការស្រោបធ្មេញទាំងពីរប្រភេទគឺមានលក្ខណ:ដូចទៅនឹងធ្មេញធម្មជាតិអញ្ចឹង គ្រាន់តែស៊ីខូនាម(Sikonam)ដូចជាងព្រោះថាគ្មានស្រទាប់ដែកនៅខាងក្នុងដូចសេរ៉ាមិច។
៤. តើការស្រោបធ្មេញអាចប្រើប្រាស់បានរយៈពេលប៉ុន្មានឆ្នាំ?
ចំពោះការប្រើប្រាស់ជាទូទៅអាចប្រើបានរយៈពេល២០ឆ្នាំ តម្រូវឲ្យមានការផ្លាស់ប្ដូរធ្មេញម្ដងទៀត។ប៉ុន្តែអាស្រ័យទៅលើការប្រើប្រាស់របស់អ្នកជំងឺ ថាតើគាត់អាចមើលថែ និងដុះធ្មេញបានល្អឬទេ។ប្រសិនបើគាត់ថែទាំធ្មេញដែលដាក់បានល្អនោះនឹងអាចប្រើប្រាស់បានមួយជីវិត។
៥. តើការស្រោបធ្មេញប៉ះពាល់ឬសធម្មជាតិ និងសុខភាពហើយបណ្ដាលឲ្យមានក្លិនមាត់ដែរឬទេ?
បើសិនជាការស្រោបធ្មេញធ្វើតាមបច្ចេកទេសបានត្រឹមត្រូវល្អទាំងការឆាបធ្មេញ ទាំងការដាក់អិបជិតល្អ វាគ្មានផលប៉ះពាល់ទេ ថែមទាំងជួយការពារឬសធ្មេញវិញ ហើយក៏ជួយឲ្យមានសុខភាពល្អផងដែរ។ ការដាក់ធ្មេញគឺជួយកុំឲ្យមានជំងឺក្រពះ និងធ្វើឲ្យញាំបានស្រួលជាងមុន។
៦.តើត្រូវថែទាំទៅលើធ្មេញស្រោបបែបណាខ្លះ?
ការថែទាំទៅលើធ្មេញស្រោបគឺក៏ដូចធ្មេញធម្មជាតិដែលត្រូវការដុសឲ្យបានស្អាតបន្ទាប់ពីញុំាអាហាររួច ហើយត្រូវមកជួបគ្រួពេទ្យក្នុងរយៈពេល6 ខែម្ដងដើម្បីឆែកមើលថាមានការបាក់បែកឬទេ។ ចំពោះការប្រើប្រាស់វិញត្រូវប្រយ័ត្ន មានដូចជាកុំញុំារបស់ផ្អែមញញឹកញាប់ពេក មានដូចជា ភេសជ្ជ: បារី នំផ្អែម នំស្អិត និងរបស់រឹង ៕
សូមទស្សនាវីដេអូខាងក្រោម៖