[វីដេអូ]| Ep.6 ប្រធានបទ៖ ជំងឺរលាកអញ្ចាញធ្មេញ
១. តើការរលាកអញ្ចាញធ្មេញគឺជាអ្វី?
ការរលាកអញ្ចាញធ្មេញ គឺជាជំងឺដែលកើតឡើងជាញឹកញាប់ និងមានលក្ខណៈស្រួចស្រាវ បង្កឲ្យមានការរលាកអញ្ចាញឡើងក្រហម និងហើមអញ្ចាញ។
ចំពោះជំងឺរលាកអញ្ចាញធ្មេញបែងចែកជា២ដំណាក់កាល ដែលដំណាក់កាលដំបូងនិងដំណាក់កាលមធ្យម ធ្វើឲ្យហើមនិងក្រហមនៅជុំវិញធ្មេញ។
២. តើជំងឺរលាកអញ្ចាញធ្មេញមានរោគសញ្ញាបែបណាខ្លះ?
ជាទូទៅជំងឺរលាកអញ្ចាញធ្មេញមានលក្ខណៈដូចជាធ្វើឲ្យមានពណ៌ផ្កាឈូកមានភាពភ្លឺនៅជុំវិញធ្មេញរបស់យើង។ប៉ុន្តែចំពោះអញ្ចាញធ្មេញដែលគាត់មានការរលាកមានដូចជា មានការហើម ក្រហមនិងមានការហូរឈាមនៅពេលដែលយើងដុសធ្មេញ មួយវិញទៀតធំក្លិនមាត់ខុសធម្មតាដែលធ្វើឲ្យខ្យល់ដង្ហើមមានក្លិនមិនល្អ ។
៣. តើបញ្ហាអ្វីដែលបង្កឲ្យមានជំងឺរលាកអញ្ចាញធ្មេញ?
បញ្ហាជាទូទៅគឺបណ្តាលមកពីអ្នកជំងឺ គាត់កង្វះអនាម័យនៃការថែទាំសុខភាពមាត់ធ្មេញដែលធ្វើឲ្យអាហារដែលដក់ជាប់ធ្មេញ បង្កឲ្យមានជំងឺរលាកអញ្ចាញ និងមិនសូវបានញុំាទឹកឲ្យបានច្រើនក្រោយពេលញុំាអាហាររួច ។
៤. តើកត្តាអ្វីខ្លះដែលបង្កឲ្យមានការរលាកអញ្ចាញធ្មេញកើតឡើង?
ចំពោះកត្តាមានច្រើនដូចជា៖
- ការកង្វះអនាម័យមាត់ធ្មេញ
- ការជក់បារី ឬអ្នកមានជំងឺស្ងួតមាត់
- ការកង្វះវីតាមីន C (ព្រោះវីតាមីន C ជួយឲ្យអញ្ចាញធ្មេញមានភាពរឹងមាំ)
- ការប្រើប្រាស់ថ្នាំផ្សេងៗទៀត
- អ័រម៉ូនប្រែប្រួល ជាពិសេសស្ត្រីមានផ្ទៃពោះជាដើម៕
សូមទស្សនាវីដេអូខាងក្រោម៖