អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនីទួគីកើនដល់ជាង១០០នាក់ហើយ
អ៊ីស្តង់ប៊ុល៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងប្រទេសទួគី បាននិយាយនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា នេះថា គ្រោះរញ្ជួយដីដ៏ធំមួយនៅខេត្ត អ៊ីសមៀ (Izmir) នៃប្រទេសទួគីបានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ហើយមកទល់ពេលនេះ។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ បានបន្ថែមថា គ្រោះធម្មជាតិរញ្ជួយដី ៧.០ វ៉ិចទ័រ មួយនេះបង្កឲ្យមនុស្ស ៩៩៤ នាក់រងរបួស ហើយ១៤៧នាក់កំពុងទទួលការព្យាបាល ខណៈជាច្រើនរយនាក់ទៀតត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមរម្លឹកផងដែរថា ទួគី ជាប្រទេសដែលស្ថិតនៅក្នុងតំបន់មួយ ដែលងាយរងគ្រោះពីការរញ្ជួយដី ជាក់ស្តែងដូចជាកាលពីខែមករាកន្លងទៅ មនុស្សយ៉ាងតិច ៤០នាក់ បានស្លាប់ដោយសារគ្រោះរញ្ជួយដី វាយប្រហារយ៉ាងខ្លាំងផងដែរ៕
សូមទស្សនាវីដេអូ៖