សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃស្អែកទៅ

 
សូមប្រុងប្រយ័ត្ន! កម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ចាប់ពីថ្ងៃស្អែកទៅ

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៤-១០ ខែសីហា ឆ្នាំ២០២១ នៅព្រះជាណាចក្រកម្ពុជា ​ទទួលឥទ្ធិពលខ្សោយពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើតនិងអួសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និងប្រទេសវៀតណាម។ ជាមួយគ្នានោះខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។

អាស្រ័យស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាលខេត្តមួយចំនួនមានភ្លៀងធ្លាក់ពីខ្សោយទៅ មធ្យម ឬបង្គួរព្រមជាមួយនឹងការលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ដូចនេះសូមបងប្អូនជ្រាបជាព័ត៌មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

សូមចុច join link Telegram https://t.me/cngtvcambodia

 

ប្រភព: ក្រសួងធនធានទឹកនិងឧតុនិយម