មេ zoom បានសុំទោសចំពោះបញ្ហាសុវត្ថិភាព ហើយសន្យាថានឹងដោះស្រាយវា

កម្មវិធី Zoom កំពុងមានប្រជាប្រិយភាព អាចទាក់ទាញចំនួនអ្នកប្រើប្រាស់ជា ច្រើននៅលើពិភពលោកក្នុងអំឡុងពេលចុងក្រោយនៃការផ្ទុះវីរុសកូរ៉ូណាថ្មី ឬហៅថាកូវីដ១៩។

 
មេ zoom បានសុំទោសចំពោះបញ្ហាសុវត្ថិភាព ហើយសន្យាថានឹងដោះស្រាយវា
zoom
មេ zoom បានសុំទោសចំពោះបញ្ហាសុវត្ថិភាព ហើយសន្យាថានឹងដោះស្រាយវា
មេ zoom បានសុំទោសចំពោះបញ្ហាសុវត្ថិភាព ហើយសន្យាថានឹងដោះស្រាយវា

 

ថ្មីៗនេះ កម្មវិធី Zoom ត្រូវបានក្រុមហ៊ុនផ្អាកដំណើរការលើការអភិវឌ្ឍមុខងារថ្មីៗ មូលហេតុដើម្បីផ្តោតលើបញ្ហាសុវត្ថិភាព និង ឯកជនភាព បន្ទាប់ពីមានការរិះគន់ពីអ្នកប្រើប្រាស់នៅលើកម្មវិធីនេះនាពេលកន្លងមក។ នេះបើតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២ មេសា ២០២០កន្លងទៅនេះ។

នាយកប្រតិបត្តិនៃកម្មវិធី zoom បាននិយាយនៅក្នុងប្លុករបស់ខ្លួនដោយសុំអភ័យទោសចំពោះបញ្ហាសុវត្ថិភាព និងបញ្ហាឯកជនភាព ហើយបានសន្យាថានឹងដោះស្រាយកង្វល់នានាផងដែរ។

គាត់បាននិយាយថា ចំនួនអ្នកប្រើប្រាស់ Zoom បានកើនឡើងយ៉ាងខ្លាំង  ដែលគាត់មិននឹកស្មានដល់ថាមានអ្នកប្រើប្រាស់ច្រើនអំឡុងពេលនៃការរាលត្បាតវីរុសកូវីដ ​(COVID-19)។

លោក Eric Yuan បាននិយាយដោយត្រង់ថា “គិតត្រឹមដំណាច់ខែធ្នូឆ្នាំមុនចំនួនអ្នកចូលរួមការប្រជុំប្រចាំថ្ងៃមានចំនួនច្រើនបំផុត ទាំងអ្នកប្រើប្រាស់ដោយឥតគិតថ្លៃ និងអ្នកបង់ប្រាក់មានប្រមាណ ១០ លាននាក់។ ចំណែកនៅក្នុងខែមីនាឆ្នាំនេះវិញ យើងឃើញថាមានចំនួនអ្នកប្រើប្រាស់ Zoom ឈានទៅដល់ចំនួនជាង ២០០ លាននាក់ឯនោះ។”

 Zoom ត្រូវបានគេរិះគន់ចំពោះបញ្ហាឯកជនភាពជាច្រើនរួមមានការបញ្ជូនទិន្នន័យរបស់អ្នកប្រើទៅកាន់ ហ្វេសប៊ុក (Facebook) ដោយមានការអះអាងខុសទៅលើកម្មវិធីថាមាន end-to-end encryption ហើយអនុញ្ញាតឱ្យម្ចាស់កិច្ចប្រជុំអាចតាមដានទៅលើអ្នកចូលរួមប្រជុំផងដែរ។

អ្វីទៅជា end-to-end encryption?

ចម្លើយ​ end-to-end encryption សំដៅទៅដល់ការការពារទិន្នន័យដោយសម្ងាត់របស់អ្នកផ្ញើរ និងអ្នកទទួល ដោយក្រុមហ៊ុនមិនអាចចូលទៅកាន់ព័ត៌មានអ្នកប្រើប្រាស់ (access) បានឡើយ។ ផ្ទុយទៅវិញ Zoom មិនបានផ្តល់មុខងារនេះទេ ដែលជាហេតុធ្វើអោយអ្នកប្រើប្រាស់មានការភាន់ច្រលំ៕

 

ប្រភព៖​ bbc  ដោយ៖ ជា បញ្ញា