អាកាសធាតុក្ដៅ ផ្លែឈើទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

ការបំពេញជាតិទឹកនៅក្នុងខ្លួន គឺសំខាន់ណាស់សំរាប់រាង្គកាយ ជាពិសេសនៅពេលអាកាសធាតុក្ដៅខ្លាំង។ ការផឹកទឹកមិនគ្រប់គ្រាន់អាចធ្វើឲ្យ​ហត់ ឈឺក្បាល រមួលក្រពើ និងមានសម្ពាធឈាមទាបជាដើម។

 
អាកាសធាតុក្ដៅ ផ្លែឈើទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ
អាកាសធាតុក្ដៅ ផ្លែឈើទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ
អាកាសធាតុក្ដៅ ផ្លែឈើទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

 

ការ​ផឹក​ទឹក​គ្រប់គ្រាន់គឺជារឿង​សំខាន់​ណាស់ ប៉ុន្តែ​យើង​ក៏​អាច​បំពេញ​ជាតិ​ទឹក​តាមរយៈ​ការញ៉ាំផ្លែឈើ​បាន​ផងដែរ។ អត្ថ​បទ​នេះ​នឹង​បង្ហាញ​អំពី​ផ្លែ​ឈើ​សំបូរទៅ​ដោយ​ជាតិទឹកមួយចំនួន​ដូចខាងក្រោម៖

. ផ្លែឪឡឹកមាន​ផ្ទុក​ជាតិទឹករហូតដល់ ៩២%។ ផ្លែ​ឪឡឹក​ ១៥៤ក្រាម​ ស្មើនឹង​ទឹក ១១៨មីល្លិលីត្រ វា​មាន​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត​ដូចជា វីតាមីន A​ C និង​ម៉ាញ៉េស្យូម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ឪឡឹកក៏​មាន​កាឡូរី​ទាប​ដែល​ជួយ​ដល់ការ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​ឆាប់​ឆ្អែត និង​កាត់​បន្ថយ​ចំណង់​អាហារ។ 

. ផ្លែ​ស្ត្របឺរី​ផ្ទុកជាតិទឹក​ ៩១% ដែល​អាច​ជួយ​បង្គ្រប់​ជាតិទឹក​ដែល​រាងកាយ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ បន្ថែម​ពី​នេះ​ទៀត ផ្លែ​នេះ​ក៏​សំបូរ​ជាតិ​សរសៃ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និង​រ៉ែ​ផ្សេងៗ ក្នុង​នោះ​មាន វីតាមីន C  និង Folate​។ ការ​ញ៉ាំ​ផ្លែ​ស្ត្របឺរី​រាល់​ថ្ងៃ​អាច​ការពារ​ជំងឺ​បេះដូង ជំងឺ​ទឹក​នោមផ្អែម ជំងឺ​ចាស់​វង្វេង និង​ជំងឺ​មហារីក។

. ផ្លែ​ក្រូច​មាន​ជាតិ​ទឹក ៨៨%។ ផ្លែ​ក្រូច​មួយ​ផ្លែ​អាច​ផ្តល់​ជាតិទឹក​ ១១៨មីល្លិលីត្រ រួម​ជាមួយ​នឹង​ជាតិ​សរសៃ និង​សារធាតុ​ចិញ្ចឹម​ផ្សេងទៀត។ វីតាមីន C និង​ប៉ូតាស្យូម​ក្នុង​ផ្លែ​ក្រូច​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង សុខភាពបេះដូង។

. ផ្លែដូងមាន​ជាតិទឹក ៩៥% និង​សំបូរ​ដោយ​អេឡិចត្រូលីត​រួមមាន​ប៉ូតាស្យូម សូដ្យូម និង chloride។ ទឹក​ដូង​ក្រៅ​ពី​ជួយ​បំពេញ​ជាតិទឹក និងអាច​ជួយ​បំពេញ​អេឡិចត្រូលីត​ក្រោយពី​ការ​ហាត់ប្រាណ។ ទឹកដូង​​មាន​ផលល្អ​ចំពោះ​សុខភាព​ជា​ភេសជ្ជៈជំនួយកម្លាំង​ផងដែរ។

 

ដោយ៖ ជា បញ្ញា