[វីដេអូ] សុខភាពស្រ្តី និងសម្ភព ប្រធានបទ៖ Ep.22 ស្រ្តីធ្លាក់ឈាមក្រោយអស់រដូវ
ជាទូទៅស្រ្តីដែលឈានទៅដល់វ័យជិតអស់រដូវ គឺមានអាយុចន្លោះអាយុចាប់ពី ៤៥-៥៥ឆ្នាំ។
![[វីដេអូ] សុខភាពស្រ្តី និងសម្ភព ប្រធានបទ៖ Ep.22 ស្រ្តីធ្លាក់ឈាមក្រោយអស់រដូវ](https://cngtvcambodia.com/uploads/images/2025/Jun/image_750x_686215ad895e9.jpg)
ចំពោះស្រ្តីដែលមិនមករដូវសោះរយៈពេល ១ឆ្នាំពេញ ស្រាប់តែសុកៗមានធ្លាក់ឈាមមកវិញ អាចបង្កឲ្យមានកត្តាជាច្រើនប៉ះពាល់ដល់សុខភាពដូចជា៖
-ការរលាកទ្វាមាស ដែលបណ្តាលមកពីស្ងួតទ្វាមាសពេក
-មានឬសដូងបាតនៅនិងមាត់ស្បូន
-ប្រើប្រាស់ថ្នាំអរម៉ូន ខុស ឬលើសកម្រិត ឬការប្រើថ្នាំអរម៉ូនហើយមានការដុះស្រទាប់ រដូវវិញដែលបណ្តាលអោយមានការធ្លាក់ឈាម
-ស្រីដែលមានជំងឺស្រទាប់រដូវក្រាស់
-មហារីកស្រទាប់រដូវ
-មហារីកមាត់ស្បូន
-មហារីកក្រពេញមេជីវិតញី
ចំពោះស្រ្តីដែលស្ថិតនៅក្នុងវ័យជិតអស់រដូវ ឬអស់រដូវ គឺជាវ័យដែលត្រូវប្រឈមជាមួយនិងបញ្ហាសុខភាពជាច្រើន តម្រូវអោយស្រ្តីមកតាមដានសុខភាពជាប្រចាំឲ្យបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការពិគ្រោះយោបល់ផ្នែកសុខភាព និងទទួលបានការប្រឹក្សាទៅលើរបបចំណីអាហារដែលសមស្របជាមួយសុខភាព។ ដោយឡែកចំពោះស្រ្តីដែលអស់រដូវហើយជួបបញ្ហាការធ្លាក់ឈាម ត្រូវតែប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញដើម្បីធ្វើការពិនិត្យអោយច្បាស់ថាជាបញ្ហាសុខភាពមួយណាដើម្បីទទួលបានការព្យាបាលអោយទាន់ពេលវេលា។ ចំណែកការថែទាំសុខភាពផ្លូវចិត្តរឹតតែសំខាន់ យើងត្រូវតែថែរក្សាសុខភាពផ្លូវចិត្តអោយបានរឹងមាំកុំអោយមាននៅបញ្ហាស្រ្តេសដែលជាមូលហេតុបណ្តាលអោយជួបប្រទះនៅបញ្ហានានា ដូច្នេះហើយការមកពិនិត្យសុខភាពជាប្រចាំអោយបានទៀងទាត់គឺជាកត្តាសំខាន់សម្រាប់ស្រ្តីគ្រប់រូប៕
សូមទស្សនាវីដេអូខាងក្រោម៖