[វីដេអូ] Ep.7 ប្រធានបទ៖ ជំងឺក្រឡាភ្លើង

ជំងឺក្រឡាភ្លើង គឺជាជំងឺដែលស្រ្តីលើសសម្ពាធឈាម ហើយប្រូតេអ៊ីនច្រោះមកតាមតម្រង់នោម។ ជំងឺក្រឡាភ្លើងចាប់ផ្ដើមកើតមានឡើងនៅពេលដែលស្រ្តីកំពុងមានគភ៌ ដែលសុក គឺដាំនៅក្នុងជញ្ជាំងស្បូន។

 
[វីដេអូ] Ep.7 ប្រធានបទ៖ ជំងឺក្រឡាភ្លើង

ការប៉ះពាល់ទៅដល់ទារក

ជំងឺក្រឡាភ្លើង គឺអាចធ្វើឱ្យទារកលូតលាស់យឺតក្នុងផ្ទៃ ព្រោះសរសៃឈាមចាប់ផ្ដើមរួមតូចដែលធ្វើឱ្យបរិមាណឈាមចិញ្ចឹមកូនមិនបានគ្រប់គ្រាន់ ហើយទារកដែលលូតលាស់យឺត គឺអាចធ្វើឱ្យប៉ះពាល់ទៅលើសរីរាង្គនៅក្នុងខ្លួនប្រាណ បញ្ញាស្មារតីមិនបានល្អ ការប៉ះពាល់ទៅលើការដកដង្ហើម។ មួយវិញទៀតវាក៏ធ្វើឱ្យទារកស្លាប់ក្នុងផ្ទៃដោយមិនដឹងខ្លួនបានដែរ។ ជាងនេះទៅទៀត ប្រសិនបើយើងដឹងវាយឺតពេក គឺអាចឈានទៅដល់ការកាត់ស្បូនម្ដាយចេញ។ ដូច្នេះបងប្អូនស្រ្តីគួរមកតាមដានផ្ទៃពោះនិងតាមដានពីសុខភាពខ្លួនឱ្យបានច្បាស់លាស់ជាមុនសិន

ការការពារ

ស្រ្តីគួរទៅពិនិត្យសុខភាពជាមុនសិន មុនពេលសម្រេចចិត្តថាយកកូន ដើម្បីឱ្យឃើញថាស្រ្តីមានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ និងមិនមានជំងឺលើសឈាមនោះទេ។ ស្ត្រីត្រូវធ្វើលំហាត់ប្រាណ និងបរិភោគទឹកឱ្យបានគ្រប់គ្រាន់។ មួយវិញទៀតចំពោះស្ត្រីដែលធ្លាប់មានកូនមុនមានជំងឺក្រឡាភ្លើងរួចហើយ ប៉ុន្តែចង់យកកូនបន្ទាប់ទៀត គួរទៅពិភាក្សាជាវេជ្ជបណ្ឌិតដើម្បីធ្វើការវាយតម្លៃ និងការពារមុនទៅតាមក្រិតសរសៃឈាមដែលស្ទះ។ ជាពិសេសគួរបរិភោគអាហារទាំងឡាយណាដែលសម្បូរទៅដោយប្រូតេអ៊ីនចំពោះរាងកាយ៕