CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.18 ប្រធានបទ៖ ការលូតលាស់តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់កុមារ?
១. តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យមានការប៉ះពាល់ទៅដល់កុមារ?
ការប៉ះពាល់ទៅលើកុមារមានកត្តា ៦យ៉ាងគឺ៖
- កត្តាដំណពូជ
- កត្តាបរិយាកាសជុំវិញខ្លួនរបស់ក្មេង
- កត្តាភេទ
- កត្តាអ័រម៉ូន
- កត្តាលំហាត់ប្រាណ
- កត្តារបបចំណីអាហារ។
+ កត្តាដំណពូជ៖ គឺពាក់ព័ន្ធនឹងរូបរាងកាយ សតិបញ្ញារបស់ក្មេងតាមរយៈសែន មានន័យថាបានមកពីឪពុកម្ខាង បានមកពីម្តាយម្ខាងរួមផ្សំចូលគ្នាទើបបានជារូបរាងកូន ។
+ កត្តាបរិយាកាសជុំវិញខ្លួនរបស់ក្មេង: មានន័យថាទំនាក់ទំនងក្នុងសង្គមឬភូមិសាស្រ្តដែលអាចប៉ះពាល់ដល់ការរីកលូតលាស់របស់កុមារ។ឧទាករណ៍ថាស្ត្រីពពោះនៅក្នុងសង្គមមួយដែលពោលពេញទៅដោយភាពអាណាធិបតេយ្យ អត់សូវមានការអប់រំ ដូច្នេះការអប់រំទាំងរបបអាហារទាំងស្មារតីទាំងសីលធម៌គឺមិនសូវមាន គួរផ្សំទាំងបរិយាកាសដែលគាត់រស់នៅគ្មានអនាម័យ ហេតុដូច្នេះក្មេងទទូលនៅភាពក្រិននៅក្នុងការរីកលូតលាស់ស្មារតីបញ្ញា។
+ កត្តាភេទ: ជាកត្តាមួយមានពីធម្មជាតិកំណត់មកថាក្មេងកើតមកស្រីឬប្រុស។
+កត្តាអ័រម៉ូន: គឺជាសារធាតុមួយនៅក្នុងខ្លួនបញ្ចេញពីក្រពេញទីរ៉ូអ៊ីដនៅបំពង់ក អ្នកកើតជំងឺពកកដែលមានក្រពេញទីរ៉ូអ៊ីដ រីកធំដោយសារខំប្រឹងធ្វើសកម្មខ្លាំង អញ្ចឹងការរីកលូតលាស់របស់ក្មេងដែលពាក់ព័ន្ធទៅនឹងអ័រម៉ូន ខ្វះការលូតលាស់របស់ក្មេងក៏ថយទៅតាមនឹងដែរទាំងសារតីទាំងរាងកាយ។
+កត្តាលំហាត់ប្រាណ: លំហាត់ប្រាណឬសកម្មភាពរបស់ក្មេងជាកត្តាចម្បងមួយដែលអាចមានការប៉ះពាល់ទៅដល់ការរីកលូតលាស់របស់ក្មេង ព្រោះថានៅក្នុងប្រទេសរីកចម្រើនគេតែងតែឲ្យកុមារហាត់ប្រាណឲ្យកុមារបញ្ចេញសកម្មភាព ដូចជាការហាត់ប្រាណអោយទៀងទាត់ ដើម្បីកុមារមានភាពរហ័រហួន។
+កត្តារបបចំអាហារ: គឺជាកត្តាចម្បងសំខាន់ជាងគេក្នុងការលូតលាស់របស់កុមារ ព្រោះកត្តានេះហើយដែលធ្វើឲ្យកុមារមានភាពរឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត៕
សូមទស្សនាវីដេអូខាងក្រោម៖