CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.47 ប្រធានបទ៖ ជំងឺសុកស្អិត
ជំងឺសុកស្អិត គឺជាការតោងស្អិត និង ចាក់ឫសនៃសុកទៅក្នុងស្រទាប់ស្បូនចាក់បញ្ចូលទៅក្នុងស្រទាប់សាច់ដុំស្បូនរបស់សុក ហើយមាន៣ ប្រភេទ៖ ប្រភេទទី១ សុកចាក់ឫសត្រឹមស្រទាប់សាច់ដុំស្បូន ប្រភេទទី២ សុកចាក់ឫសចូលស្រទាប់សាច់ដុំស្បូន ប្រភេទទី៣ សុកចាក់ឫសរហូតដល់ស្រទាប់ស្បូនខាងក្រៅឬហួសពីស្បូនទៀត។
ជំងឺសុកស្អិត ភាគច្រើនអាចពិនិត្យឃើញនៅត្រីមាសទី៣ ប៉ុន្តែក៏អាចកើតមុនត្រីមាសទី៣ផងដែរ ។
ចំពោះអ្នកដែលកើតជំងឺសុកស្អិតគឺពិបាកនូវការដោះស្រាយព្យាបាលដោយគ្រូពេទ្យ ដោយសារជំងឹនេះមានហានិភ័យខ្ពស់ប្រឈមនឹងការបាត់បង់អាយុជីវិត។ ប៉ុន្តែជាក់ស្តែងជំងឺនេះកម្រនឹងជួប អាចក្នុងចំណោមមនុស្ស ១០០នាក់ជួបតែម្នាក់ប៉ុណ្ណោះ តែបើជួបបញ្ហាពិបាកក្នុងដោះស្រាយ។
តាមការសិក្សាបានបញ្ជាក់ថាជំងឺនេះកើតចំពោះស្ត្រីដែលគាត់មានប្រវត្តិដូចជា
- សម្រាលកូនតាមរយៈការវះកាត់ ហើយវះកាត់ច្រើនដង ប្រឈមនឹងជំងឺនេះកាន់តែច្រើន
- ស្រ្តីយកកូនចេញដោយសម្អាតមិនបានត្រឹមត្រូវ
ជំងឺនេះមានហានិភ័យបើសិនជាយើងមិនបានដឹងមុនថា មានជំងឺសុកស្អិតនោះទេ បែលជាទៅសម្រាលកូនតារបៀបធម្មជាតិ អត់មានការព្រៀងទុកមុនទេ ប្រហែលជាការសម្រាលរបៀបនេះគឺប្រឈមនឹងការបរាជ័យខ្ពស់ ហើយនឹងឲ្យប៉ះពាល់ដល់អាយុជីវិតផងដែរ។
ដូចនេះគូស្វាមីដែលមានបំណងចង់បានបុត្រគួរទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យសុខភាព ជាពិសេសស្រ្តីគួរណាត់ជួបគ្រូពេទ្យជំនាញ ព្យាយាមសំរាលកូនតាមបែបធម្មជាតិ និងត្រៀមខ្លួនមុនពេលមានគភ៌៕
សូមទស្សនាវីដេអូខាងក្រោម ៖