CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.14 ជំងឺគ្រុន ស្វិត ដៃ ជើង
ជំងឺគ្រុន ស្វិត ដៃ ជើង
១. តើអ្វីទៅដែលហៅថាជំងឺគ្រុនស្វិត ដៃ ជើង?
ជំងឺគ្រុន ស្វិត ដៃ ជើង គឺជាជំងឺមួយដែលបង្កឡើងដោយពពួក virus ដែលធ្វើឲ្យមានជំងឺគ្រុនស្វិត ដៃ ជើង។ ធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ធ្វើឲ្យសាច់ដុំចុះខ្សោយរហូតដល់មានបញ្ហាដើរមិនរួចមានន័យថា ខ្វិនដើរអត់រួច លើកដៃ លើកជើងមិនកើត នេះហើយជាបញ្ហាជំងឺគ្រុនស្វិត ដៃ ជើង។
២. តើជំងឺគ្រុនស្វិត ដៃ ជើង កើតឡើងដោយសារអ្វី?
មូលហេតុដែលធ្វើឲ្យមានជំងឺគ្រុនស្វិតដៃជើង កើតឡើងដោយសារការខ្វះអនាម័យហើយមេរោគ ភាគច្រើននៅក្នុងលាមក អញ្ចឹងហើយការថែទាំក្មេង ការប៉ះពាល់ក្មេងបើមិនបានសម្អាត លាងដៃមិនបានស្អាតនោះទេអាចធ្វើឲ្យងាយឆ្លងនឹងជំងឺនេះផងដែរ។
៣. តើការកើតជំងឺស្វិត ដៃ ជើង មានផលលំបាកអ្វីខ្លះ?
ផលវិបាកដំបូងឡើយគឺប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ បើសិនជាការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទនឹងខ្លាំង ធ្វើឲ្យកោសិការប្រព័ន្ធប្រសាទងាប់ច្រើន ទើបបណ្តាលឲ្យស្វិត ទន់ដៃ ជើង ធ្វើឲ្យក្មេងអាចខ្វិន។ ប៉ុន្តែក្នុងករណីទើបប៉ះពាល់ដំបូង មិនទាន់ប៉ះពាល់ប្រព័ន្ធប្រសាទខ្លាំងទេ គេប្រើវិធីព្យាបាលអាចជាបានខ្លះ។
៤. តើការធ្វើរោគវិនិច្ឆ័យមានដូចម្តេចខ្លះ?
ចំពោះការធ្វើរោគវិនិច្ឆ័យ ក្រៅពីសញ្ញាដែលមានឃើញថាក្ដៅខ្លួន ខ្សោយសាច់ដុំ ទន់ដៃ ទន់ជើង គឺអាចវិភាគរកមេរោគនឹងបានគឺនៅក្នុងឈាមឬអាចយកលាមក។
សូមទស្សនាវីដេអូខាងក្រោម ៖