CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 35 ប្រធានបទ៖ ហឺត 

១. ដូចម្ដេចដែលហៅថាជំងឺហឺត?  ជំងឺហឺតលើកុមារគឺជាជំងឺរលាកទងសួតរ៉ាំរ៉ៃ ដែលបណ្ដាលមកពីការអាល្លែកហ្ស៊ី។ ធ្វើឲ្យមានប្រត្តិកម្មជាការអាល្លែកហ្ស៊ីទៅទងសួត ហើយធ្វើឲ្យទងសួតហើមហើយបញ្ចេញស្លេះធ្វើឲ្យត្បៀតទងសួតដែលបណ្ដាលឲ្យក្មេងពិបាកដកដង្ហើមចេញចូល ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep. 35 ប្រធានបទ៖ ហឺត 

២. តើជំងឺហឺតស្ដែងចេញសញ្ញាអ្វីខ្លះ?
 សញ្ញារបស់ជំងឺហឺតមានដូចជាហត់ខ្លាំង ពិបាកដកដង្ហើមចេញ ក្អកហត់ខ្លាំង តឹងទ្រូងនិងមាន      ផ្ដាសាយជាញឹកញាប់ ហើយនៅពេលយប់និងពេលត្រជាក់អាចនិងហត់ខ្លាំង។
៣. តើជំងឺហឺតកើតឡើងបណ្ដាលមកពីអ្វី?
ជំងឺហឺតបណ្ដាលមកពីការអាល្លែកហ្ស៊ី គឹបណ្ដាលមកពីការបរិភោគអាហារមួយចំនួន រោមសត្វ ធូលីដី លម្អងផ្កា ឬក៏ដាក់ម៉ាស៊ីនត្រជាក់ខ្លាំងពេក ផ្សែងបារី និងផ្សែងធូប ។
៤. តើកាព្យាបាលជំងឺហឺត គួរធ្វើបែបណាខ្លះ? 
សម្រាប់ថ្នាំដែលព្យាបាលជំងឺហឺតឲ្យជាដាច់គឺមិទាន់មាននោះទេ ប៉ុន្តែអាចព្យាបាលជាដោយជៀសវៀង ដូចជាអ្នកជំងឺអាល្លែកហ្ស៊ី មិនគួរប៉ះពាល់សត្វ បន្ថែមពីនេះអ្នកអាល្លែកហ្ស៊ីមិនគួរប៉ះពាល់របស់ណាដែលធ្វើឲ្យមានប្រតិកម្មអាល្លែកហ្ស៊ី ឬកើតជំងឺហឺតនេះ ។
៥. តើមានវីធីសាស្ត្របែបណាកុំឲ្យកើតជំងឺហឺត?
វីធីសាស្ត្រកុំឲ្យកើតជំងឺហឺត នៅក្នុងបន្ទប់សូមរក្សាសីតុណ្ហភាពឲ្យត្រជាក់ល្មម កុំដាក់ឲ្យត្រជាក់ពេក លាងសំអាតដៃរាល់ពេលកាន់ ឬលេងក្មេង ហើយអនាម័យក្នុងបន្ទប់គេងរបស់ក្មេងបោសសំអាតធូលីជារៀងរាល់ថ្ងៃ៕

 

វិធីគ្រប់គ្រងជំងឺហឺត​​ប្រកបដោយប្រសិទ្ធភាព

សូមទស្សនាវីដេអូខាងក្រោម៖