CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.10 ជំងឺកន្ទាលត្រអាកលើកុមារ
១. តើអ្វីទៅជាជំងឺកន្ទាលត្រអាក?
ជំងឺកន្ទាលត្រអាក គឺជាជំងឺមួយដែលមានកន្ទួលរមាស់ នៅលើស្បែកលើខ្លួនគ្រប់ទីកន្លែង និងពកមិនស្មើសាច់នោះទេ ហើយកន្ទាលត្រអាកលើកុមារក៏ដូចកន្ទាលត្រអាកលើមនុស្សធំដែរ ។
២. តើជំងឺកន្ទាលត្រអាកលើកុមារមានផលលំបាកអ្វីខ្លះ ?
ជំងឺកន្ទាលត្រអាកលើកុមារអាចមានផលលំបាកស្រាល ដូចជាធ្វើឲ្យកុមាររមាស់លើស្បែក សម្រាប់ផលលំបាកធ្ងន់ធ្ងរ គឺប៉ះពាល់ដល់ផ្លូវដង្ហើមធ្វើឲ្យកុមារហត់ រហូតដល់ប្រើអ៊ុកស៊ីសែន ហើយក៏អាចប៉ះពាល់ដល់ជីវិតបានផងដែរ។
៣. ប្រសិនកុមារមានជំងឺកន្ទាលត្រអាកនេះតើត្រូវធ្វើដូចម្ដេចខ្លះ?
ប្រសិនកុមារមានជំងឺកន្ទាលត្រអាក ឪពុកម្ដាយគួរតែយកកន្សែងសើមតិចៗមកជូតលើកុមារ ប៉ុន្តែកុំជូតច្រើនពេកព្រោះវាអាចនិងធ្វើឲ្យកាន់តែរមាស់ខ្លាំង និងអាចចេញកន្ទួលកាន់តែច្រើនឡើងៗ ។
៤. តើគួរថែទាំកុមារដែលកើតជំងឺកន្ទាលត្រអាក និងមិនទាន់កើតយ៉ាងដូចម្ដេចខ្លះ?
វិធីសាស្រ្តក្នុងការថែទាំកុមារដែរកើតជំងឺកន្ទាលត្រអាក គឺមានច្រើនណាស់ ប៉ុន្តែមិនមែនសុទ្ធតែមានប្រសិទ្ធភាពទាំងអស់នោះទេ។ ព្រោះមិនអាចដឹងថាក្មេងណាមួយមានប្រតិកម្មជាមួយអ្វីមួយច្បាស់លាស់ទេ។ អញ្ចឹងហើយអ្វីដែលការពារបាន គ្រប់សកម្មភាព គ្រប់បរិយាកាសទាំងអស់ត្រូវចេះសង្គេត ចេះជៀសវាង កុំធ្វេសប្រហែស និងត្រូវមានអនាម័យផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម ៖