CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.44 ប្រធានបទ៖ ជំងឺរាគលើកុមារ

១. តើអ្វីទៅជានិយមន័យលើជំងឺរាគ? ជំងឹរាគគឺជាជំងឺទាក់ទងទៅនឹងការបន្ទោបង់ញឹកលើសពីធម្មតា ឬក៏បន្ទោបង់មកមានលាយទឹកច្រើន ឬមានលាយសំបោរនិងឈាមផងដែរ ។

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.44 ប្រធានបទ៖ ជំងឺរាគលើកុមារ

២. តើជំងឺរាគលើកុមារមានរោគសញ្ញាអ្វីខ្លះ ?

រោគសញ្ញាអាចនឹងមានស្បែកស្ងួត នោមតិចឬក៏អត់នោមតែម្ដងនៅពេលបាត់បង់ជាតិទឹកច្រើន ពេលយំមានទឹកភ្នែកតិចឬអត់មានតែម្ដង ហើយបង្ហើយក្បាលឃើញផត ហើយក្មេងក៏អាចមានក្អួតឬក្ដៅខ្លួនផងដែរ ។

៣. តើជំងឺរាគលើកុមារកើតឡើងដោយសារមូលហេតុអ្វីខ្លះ?

ជំងឺរាគលើកុមារកើតឡើងដោយសារមូលហេតុច្រើន ពេលខ្លះឪពុកម្ដាយខ្វះអនាម័យ ដែលបានទៅប៉ះពាល់បាត់តេរី ដូចជាពពួកវីរុស ជាពិសេសពួក រ៉ូតា virus ដែលជាមេរោគដែរធ្វើឲ្យក្មេងរាគច្រើនជាងបំផុត និងនៅមានបាក់តេរីច្រើនប្រភេទទៀត ហើយពពួកផ្សិតដែលនៅលើកំប៉ុងទឹកដោះគោក៏អាចធ្វើឲ្យក្មេងរាគផងដែរ។ ចំពោះម្ដាយដែលប្រើប្រាស់ថ្នាំបុរាណពេលកំពុងបំបៅកូន ក៏អាចធ្វើឲ្យកូនរាគផងដែរ។​ ដូចនេះស្រ្តីដែលសំរាលកូនរួចមិនគួរពិសារគ្រឿងស្រវឹង បារី ឬថ្នាំបុរាណដែលគ្មានវេជ្ជបញ្ជានោះទេ។

៤. តើមានកត្តាប្រឈមអ្វីខ្លះនៅពេលដែលព្យាបាលយឺតពេល?

នៅពេលដែលព្យាបាលយឺតពេល ក្មេងរាគខ្លាំងគឺធ្វើឲ្យក្មេងបាត់បង់ជាតិទឹកខ្លាំង អាចនឹងឈានទៅដល់ធ្វើឲ្យក្មេងបាត់បង់ជីវិត។

៥. តើជំងឺរាគភាគច្រើនកើតឡើងលើកុមារចាប់ពីអាយុប៉ុន្មាន?

ជំងឺរាគលើកុមារភាគច្រើនកើតឡើងលើកុមារអាយុក្រោម៥ឆ្នាំ ព្រោះក្មេងអាយុក្រោម៥ឆ្នាំមិនទាន់ចេះរក្សាអនាម័យអ្វីនោះទេ និងងាយប្រឈមនឹងការឆ្លងមេរោគផ្សេងៗ។

៦. តើត្រូវព្យាបាលជំងឹរាគលើកុមារដោយរបៀបណាខ្លះ?

ការព្យាបាលជំងឹរាគលើកុមារ ប្រសិនបើកុមារបាត់បង់ជាតិទឹកខ្លាំងត្រូវបំពេញជាតិទឹក ប៉ុន្តែបើក្មេងមិនបៅទឹកនោះទេ ឪពុកម្ដាយអាចឲ្យកុមារផឹកសារ៉ូ oralit ប៉ុន្តែក្នុងករណីនៅពេលដែលកុមារផឹកហើយក្អួតខ្លាំង និងបៅទឹកដោះមិនបានត្រូវប្រញាប់យកកូនមកមន្ទីរពេទ្យជាបន្ទាន់៕

ថាំពទ្យព្យាបាលជំងឺរាកចំពោះកុមារចាប់ពីឆ្នាំ។ ថ្នាំសម្រាប់រាគសម្រាប់កុមារ

សូមទស្សនាវីដេអូខាងក្រោម ៖