CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.08 ប្រធានបទ៖ ជំងឺពងបែក មាត់ ដៃ​ ជើង​

 
CNGTV | កម្មវិធី មាតាឆ្លាតវៃ Ep.08 ប្រធានបទ៖ ជំងឺពងបែក មាត់ ដៃ​ ជើង​

១. តើអ្វីទៅជាជំងឺពងបែក មាត់ ដៃ ជើង?

ជំងឺពងបែក មាត់ ដៃ ជើង ជាជំងឹឆ្លងជាទូទៅមួយដែលជាមូលធ្វើឲ្យមានការឈឹបំពង់កនិងអាចមានចេញកន្ទួលក្រហមលើស្បែក ដៃស្បែកជើង ឬក្នុងបំពង់កបណ្ដាលឲ្យនៅជុំវិញមាត់ឈឺ ។

២. តើមូលហេតុអ្វីខ្លះទើបបណ្ដាលឲ្យមានជំងឺពងបែកមាត់ដៃជើង ?

ជំងឺពងបែក មាត់ ដៃ ជើងមានមូលហេតុ២ គឹក្រុមvirus A16 & EV71 មូលហេតុទាំងពីរនិងដែលធ្វើឲ្យជំងឺពងបែកមាត់ដៃជើងកើតឡើង ហើយជំងឺនេះកើតឡើងទាំងមនុស្សចាស់ទាំងក្មេង ក៏ប៉ុន្តែភាគច្រើនកើតឡើងលើកុមារច្រើនជាងមនុស្សធំ។

វិធី​ការពារ​ជំងឺ​ពងបែក​ដៃជើង​និង​មាត់ – Koh Santepheap Daily

អ្វីទៅជាពងបែកមាត់ ?

៣. តើជំងឺពងបែកមាត់ដៃជើងមានរោគសញ្ញាអ្វីខ្លះ?

សញ្ញាដំបូងក្មេងមានក្ដៅខ្លួននិងចេញកន្ទូលក្រហមលើបាតដៃលើបាតជើង នៅលើស្បែកហើយភាគច្រើនលើបាតដៃបាតជើងមានច្រើនជាងគេ ហើយក៏អាចចេញពេញទាំងខ្លួនផងដែរ ហើយសញ្ញាផ្សេងទៀតអាចឲ្យក្មេងអស់កម្លាំង បរិភោគអាហារមិនកើត ផឹកទឹកក៏មិនកើត ។

៤. តើគួរថែទាំបែបណាខ្លះដើម្បីការពារពីជំងឺពងបែកមាត់ដៃជើង?

ដើម្បីការពារក្មេងពីជំងឺនេះ គួរតែឲ្យក្មេងដែលកើតនៅដាច់ដោយឡែកពីក្មេងដ៏ទៃ និងឧស្សាហ៍លាងដៃនិងសាប៊ូឬបាញ់អាកុលនិងខោអាវក្មេងបោកហាលឲ្យត្រូវកម្ដៅថ្ងៃដើម្បីឲ្យងាប់មេរោគផងដែរ ។ ហើយឪពុកម្ដាយដែលកាន់ក្មេងដែលមានជំងឺនេះគួរតែកុំទៅលេងឬកាន់ក្មេងដ៏ទៃ ព្រោះអាចនិងបណ្ដាលឲ្យឆ្លងផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖