[វីដេអូ] #Ep.135 ប្រធានបទ៖អាហារទាំងនេះគួរចៀសវាងសំរាប់អ្នកឈឺបំពង់ក
ការឈឺបំពង់ក គឺកើតឡើងនៅពេលដែលបំពង់កចាប់ផ្តើមមានការ រលាក មានការឈឺចាប់ រមាស់ ហើយអាចមានអារម្មណ៍ថាពិបាកនៅពេលលេបអ្វីមួយ ពិបាកក្នុងការនិយាយ ហើយជួនកាលថែមទាំងពិបាកដកដង្ហើមទៀតផង។ នេះអាចបណ្តាលមកពីកត្តាផ្សេងៗគ្នា រួមមាន មេរោគ បាក់តេរី គ្រុនក្តៅ ឬការឆ្លងមេរោគផ្លូវដង្ហើម។ ដូចនេះយើងសូមចែករំលែកនូវអាហារទាំងនេះដែលអ្នកគួរចៀសវាងញុំាពេលឈឺបំពងកមានដូចជា
១ អាហារបំពង
អាហារគឺសំខាន់ណាស់សំរាប់សុខភាពរាងកាយ ប៉ុន្តែប្រសិនបើជ្រើសរើសអាហារមិនត្រឹមត្រូវទេវាអាចនឹងបំផ្លាញសុខភាពរបស់អ្នក ដូចជា អាហារដែលមានជាតិខ្លាញ់ អាហារបំពង អាហារចៀន ធ្វើឲ្យរលាកបំពងក ឬក្អកខ្លាំងប្រសិនបើអាហារទាំងនោះមានជាតិខ្លាញ់ច្រើនហើយប្រៃទៀត។
២ អាហារឆៅ
អ្នកគួរជៀសវាងការញុំាអាហារដែលឆៅ បន្លែដែលមិនទាន់ចម្អិន ព្រោះអាហារឆៅមានផ្ទុកនូវបាត់រីវីរុស ប៉ារ៉ាស៊ីត និងជាតិពុលជាដើម។ ម្យ៉ាងវិញទៀតអាហារទាំងនោះនឹងធ្វើឲ្យអ្នកឈឺខ្លាំងនៅពេលដែលអ្នកព្យាយាមញុំា។
៣ អាហារហឹរ
អ្នកមិនគួរញុំាអាហារហឹរមានដូចជា ទឹកជ្រលក់ដែលមានរសជាតិហឹរ ម្សៅម្ទេស ម្រេច ឬម្សៅការីនោះទេព្រោះអាចធ្វើឲ្យឈឺបំពង់ក ដោយធ្វើឱ្យរលាកកាន់តែធ្ងន់ធ្ងរ ឬឈឺចាប់នៅលេបអ្វីមួយ។
៤ គ្រឿងស្រវឹង
គ្រឿងស្រវឹងមានជាតិអាល់កុល ដែលធ្វើឲ្យស្ងួតបំពងកអាចធ្វើឱ្យរលាកបំពង់ក។ អ្នកគួរតែពិសារទឹកក្តៅឧណ្ណៗ ឬតែក្តៅឧណ្ណៗ ដើម្បីជួយសម្រួលការឈឺចាប់។
សូមទស្សនាវីដេអូខាងក្រោម៖