[វីដេអូ] #Ep.112 ប្រធានបទ៖​ អាហារដែលមិនល្អសម្រាប់បេះដូង

បច្ចុប្បន្នការទទួលមានការសំបូរបែបមិនថាអាហារក្នុងស្រុក ឬ អាហារបរទេសនោះ ក៏ប៉ុន្តែដើម្បីទទួលបានសុខភាពល្អ និងជៀសផុតពីជំងឺអ្នកគួរដឹងពីផលប៉ះពាល់របស់អាហារទាំងនេះមានដូចជា

 
[វីដេអូ] #Ep.112 ប្រធានបទ៖​ អាហារដែលមិនល្អសម្រាប់បេះដូង


១ ស្ករ អំបិល ខ្លាញ់
កាលណាអ្នកទទួលទាន បរិមាណអំបិល ស្ករ ខ្លាញ់ឆ្អែត ច្រើនយូរៗទៅអាចបង្កើនហានិភ័យនៃការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ដើម្បីកាត់បន្ថយបញ្ហាជំងឺបេះដូងអ្នកគួរកាត់បន្ថយបរិមាណទទួលទានជាតិផ្អែម ជាតិប្រៃ និងជាតិខ្លាញ់នៅក្នុងរបបអាហារជាប្រចាំថ្ងៃ។ អ្នកគួរញ៉ាំ បន្លែ ផ្លែឈើ ដែលល្អសំរាប់សុខភាពបេះដូងមានដូចជា គ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនគ្មានខ្លាញ់ និងទឹកដោះគោមានជាតិខ្លាញ់ទាប។

២ សាច់ក្រហម
ការទទួលទានប្រភេទសាច់ក្រហមច្រើនពេកមិនល្អសំរាប់សុខភាពនោះទេ ដោយសារវាអាចបង្កើនហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ នៅក្នុងសាច់ក្រហមមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដែលអាចបង្កើនកូឡេស្តេរ៉ុលបានយ៉ាងឆាប់រហ័សផងដែរ។


៣ សូដា
ការទទួលទានជាតិស្ករបន្ថែមក្នុងបរិមាណតិចតួចមិនមានគ្រោះថ្នាក់ទេ ប៉ុន្តែសូដាមួយកំប៉ុងមានជាតិស្ករបន្ថែមច្រើន។ការញុំាសូដាច្រើនមានទំនោរឡើងទម្ងន់ងាយនឹងធាត់ ហើយមានជំងឺទឹកនោមផ្អែមប្រភេទទី ២ លើសឈាម និងជំងឺបេះដូង។


៤ សាច់កែច្នៃ
ប្រភេទសាច់កែច្នៃមានដូចជា សាច់ក្រក សាច់សាឡាមី និងសាច់ប្រហិត គឺជាប្រភេទសាច់ដែលមិនល្អសម្រាប់សុខភាពបេះដូង។សាច់ទាំងនោះមានបរិមាណអំបិលខ្ពស់ ហើយភាគច្រើនមានជាតិខ្លាញ់ឆ្អែតខ្ពស់។


៥ គ្រឿងស្រវឹង
ការពិសារស្រាកម្រិតមធ្យមនឹងមិនប៉ះពាល់ដល់បេះដូងរបស់អ្នកទេ លុះត្រាតែអ្នកមានសម្ពាធឈាមខ្ពស់ ឬទ្រីគ្លីសេរីតខ្ពស់ ដែលជាប្រភេទខ្លាញ់ក្នុងឈាម ដែលអាចបង្កើនហានិភ័យនៃជំងឺបេះដូង។ម្យ៉ាងវិញទៀត ការពិសារស្រាច្រើនអាចនាំអោយមានសម្ពាធឈាមខ្ពស់ ជំងឺខ្សោយបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងឡើងទម្ងន់។


៦ ប៊ឺ
ប៊ឺមានជាតិខ្លាញ់ឆ្អែតខ្ពស់ ដែលអាចបង្កើនកូលេស្តេរ៉ុលអាក្រក់ និងធ្វើឱ្យកើតជំងឺបេះដូង។អ្នកគួរតែ ប្រើប្រេងអូលីវ ឬប្រេងបន្លែ ជំនួសប៊ឺវិញ ឬកាត់បន្ថយការប្រើប្រាស់ប៊ឺលាបទៅលើសាច់ ឬបន្លែ។


៧ ស៊ុបកំប៉ុង
ស៊ុបកំប៉ុងអាចជាមធ្យោបាយងាយស្រួលក្នុងការធ្វើដោយទទួលបានបន្លែ ប្រូតេអ៊ីន និងជាតិសរសៃច្រើន ប៉ុន្តែស៊ុបកំប៉ុងមិនល្អនោះទេសំរាប់សុខភាព។ស៊ុបកំប៉ុងច្រើនតែមានជាតិសូដ្យូមច្រើនដែលអាចបង្កឱ្យមានជំងឺលើសឈាម ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺខ្សោយបេះដូង។

សូមទស្សនាវីដេអូខាងក្រោម៖