[វីដេអូ] Ep. 96​ ប្រធានបទ៖ ជំងឺសឹកខូចសន្លាក់ត្រគាក

ជំងឺសន្លាក់ គឺជាជំងឺដែលប៉ះពាល់ទៅដល់ទ្រង់ទ្រាយ ឬក៏ផ្ទៃ ដែលធ្វើឲ្យបាត់បង់មុខងារចលនានៃសន្លាក់។ ចំណែកសន្លាក់ត្រគាកគឺសំដៅទៅលើសន្លាក់របស់ត្រគាកដែលធ្វើឲ្យខូចខាត ឬបាត់បង់មុខងារចលនារបស់ត្រគៀក។

 
[វីដេអូ] Ep. 96​ ប្រធានបទ៖ ជំងឺសឹកខូចសន្លាក់ត្រគាក

រោគសញ្ញា
ជំងឺសន្លាក់ត្រគាករោគសញ្ញាស្តែងចេញធ្វើឲ្យមានបញ្ហាឈឺ ការឈឺចាប់នៅត្រង់ត្រគាក ឬក៏ក្រលៀន ពេលខ្លះធ្វើឲ្យមានការពិបាកក្នុងការធ្វើចលនាបត់បែនផងដែរ។
កត្តាប្រឈម
នៅពេលកើតមានជំងឺសន្លាក់ត្រគាក អាចមានការឈឺចាប់ខ្លាំង ពិបាកក្នុងការធ្វើចលនា ហើយក៏អាចឈានដល់ពិការភាព ដោយសារការធ្វេសប្រហែលមិនបានព្យាបាលត្រឹមត្រូវនឹងបានទាន់ពេលវេលា។ចំពោះអ្នកជំងឺដែលប៉ះពាល់ភាគច្រើនសង្កេតឃើញថាប៉ះពាល់លើមនុស្សវ័យចាស់ ក៏ប៉ុន្តែមានក្រុមមនុស្សមួយចំនួនដែលអាចកើតឡើងក្នុងកំឡុងពេលពេញវ័យ ដោយសារមានទ្រង់ទ្រាយឆ្អឹងមិនប្រក្រតីនៃសន្លាក់ត្រគាកពីកំណើតតែម្ដង។
ការព្យាបាលនៃជំងឺសន្លាក់ត្រគាកជាទូទៅមានពីរជំហានគឺ ការព្យាបាលដោយការប្រើប្រាស់ថ្នាំ និងការព្យាបាលដោយការវះកាត់ ។


ការព្យាបាល
ដោយការប្រើប្រាស់ថ្នាំ គឺជាជំហានដំបូងនៃការដែលមានការឈឺចាប់ឬខូចខាតសន្លាក់តិចតួច បើសិនជាការខូចខាតក្នុងកម្រិតតិចតួច ការព្យាបាលដោយការប្រើប្រាស់ថ្នាំគឺជាជម្រើសដែលគួរជ្រើសរើស ក៏ប៉ុន្តែប់បើសន្លាក់ត្រគាកខូចខាតខ្លាំង ឈឺរុំារ៉ៃការប្រើប្រាស់ថ្នាំគឺមិនទទួលបានប្រសិទ្ធភាពខ្ពស់អាចត្រឹមបន្ថយរោគសញ្ញានៃការឈឺចាប់បានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ដូច្នេះហើយការព្យាបាលដោយការវះកាត់ជាជម្រើសមួយដល់ល្អដែលអាចស្តារនៅលទ្ធភាពពលកម្ម កាត់បន្ថយការឈឺចាប់ ហើយនឹងកាត់បន្ថយពិការភាពរបស់អ្នកជំងឺបាន យើងអាចនិយាយបានថាជាជំងឺរុំាំរៃបានពីព្រោះជាទូទៅជំងឺសន្លាក់ត្រគាកតែងតែកើតក្នុងរយៈពេលយូរហើយស្ងប់ស្ងាត់ដោយអ្នកជំងឺសឹងតែមិនដឹងថាគាត់មានជំងឺនេះផង។
ចំពោះអ្នកដែលមានជំងឺសន្លាក់ គួរតែកាត់បន្ថយ ការធ្វើចលនាដែលបង្កឲ្យមានបន្ទុកទៅលើសន្លាក់ត្រគាកធ្ងន់ធ្ងរ។ឧទាហរណ៍ ដូចជាចលនាដែលលោតឬក៏រត់ខ្លាំង លើករបស់ធ្ងន់ៗ អោននិងធាត់ ។


ការការពារ
យើងគួរកាត់បន្ថយទម្ងន់បើយើងលើសទម្ងន់ ហើយចំពោះចលនាដែលប៉ះពាល់ឬក៏ផ្តល់បន្ទុកធ្ងន់ទៅលើសន្លាក់ត្រគាក គួរតែជៀសវាងការហក់ ឬលោតខ្លាំង។ គួរតែប្រុងប្រយ័ត្ន បើសិនជាយើងមានបញ្ហាឈឺចាប់កើតឡើងចំពោះសន្លាក់ត្រគាក គួរតែជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្វែងរកការព្យាបាលឲ្យទាន់ពេលវេលាដើម្បីជៀសវាងការបង្ករវិបាកធ្ងន់ធ្ងរ៕

សូមទស្សនាវីដេអូខាងក្រោម៖