[វីដេអូ] #Ep.100 ប្រធានបទ៖ ផលប៉ះពាល់នៃការគេងបើកភ្លើង

ការបើកពន្លឺភ្លើងអំឡុងពេលគេងធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសខួរក្បាលផ្តល់ផលរំខានក្នុងការគេង។ ពន្លឺព័ទ្ធជុំវិញ រួមទាំងចង្កៀងបំភ្លឺផ្លូវ ភ្លើងពិដាន ទូរទស្សន៍ និងពន្លឺពណ៌ខៀវដែលបញ្ចេញចេញពីឧបករណ៍អេឡិចត្រូ ដូចជាទូរសព្ទដៃ កុំព្យូទ័រ និងថេប្លេតជាដើម។ ដូច្នេះយើងសូមចែករំលែកនូវផលប៉ះពាល់ការគេងបើកភ្លើងមានដូចជា

 
[វីដេអូ] #Ep.100 ប្រធានបទ៖  ផលប៉ះពាល់នៃការគេងបើកភ្លើង

១ ជំងឺធ្លាក់ទឹកចិត្ត
ការគេងដោយបើកភ្លើងក៏អាចជាប់ពាក់ព័ន្ធនឹងជំងឺធ្លាក់ទឹកចិត្តបានផងដែរ។ ពីព្រោះពន្លឺពណ៌ខៀវពីឧបករណ៍អេឡិចត្រូនិកមានឥទ្ធិពលអាក្រក់បំផុតលើអារម្មណ៍របស់អ្នកគេងដោយធ្វើឲ្យការគេងមិនលក់បង្កឱ្យមានអារម្មណ៍តានតឹង និងឆាប់ខឹង។


២ ធាត់
ការសិក្សាមួយបានរកឃើញចំពោះស្ត្រីបានរកឃើញថាការធាត់គឺកើតមានច្រើនចំពោះអ្នកដែលគេងបើកទូរទស្សន៍ ឬបើកភ្លើងចោល។ កត្តាមួយទៀតនៃការកង្វះដំណេកបណ្ដាលឲ្យធាត់ក៏អាចមកពីការទទួលទានអាហារពេលយប់ច្រើនផងដែរ។


៣ ការកើនឡើងហានិភ័យនៃជំងឺរ៉ាំរ៉ៃ
ប្រសិនបើពន្លឺនៅតែបន្តរំខានដល់ដំណេករបស់អ្នកក្នុងរយៈពេលយូរ អាចជាហានិភ័យខ្ពស់នៃជំងឺរ៉ាំរ៉ៃមួយចំនួន រួមមាន ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី 2 ។

៤ បណ្តាលឱ្យអតុល្យភាពអ័រម៉ូន
ការស្រាវជ្រាវបានបង្ហាញថា ការគេងជាមួយពន្លឺនឹងរំខានដល់ការផលិតអ័រម៉ូនមេឡាតូនីនរបស់រាងកាយ។នៅពេលយប់ ក្រពេញ pineal (epiphysis cerebri) - ក្រពេញ endocrine នៅក្នុងខួរក្បាលរបស់អ្នកផលិតអ័រម៉ូនមួយហៅថា melatonin ។ អ័រម៉ូន melatonin ទទួលខុសត្រូវចំពោះមុខងាររាងកាយសំខាន់ៗផ្សេងទៀតដូចជា ការគ្រប់គ្រងសម្ពាធឈាម ការបន្តពូជ និងការការពារការរលាក។
៥ បង្កឱ្យមានការឈឺក្បាលប្រកាំង
តើអ្នកចូលចិត្តប្រើឧបករណ៍មុនពេលចូលគេង ឬមើលទូរទស្សន៍ទេ?បើដូច្នេះមែន អ្នកគួរតែបញ្ឈប់ជាបន្ទាន់ ពីព្រោះគ្រឿងអេឡិចត្រូនិចដូចជា ស្មាតហ្វូន កុំព្យូទ័រយួរដៃ ថេប្លេត និងទូរទស្សន៍បញ្ចេញពន្លឺពណ៌ខៀវដែលអាចបង្កឱ្យមានការឈឺក្បាលប្រកាំង។ សមត្ថភាពរាងកាយរបស់អ្នកក្នុងការបណ្តេញជាតិពុលត្រូវបានរារាំងយ៉ាងធ្ងន់ធ្ងរ។ ពន្លឺពណ៌ខៀវបណ្តាលឱ្យឈឺក្បាលប្រកាំង ឈឺភ្នែក ហើយក្នុងករណីដ៏អាក្រក់បំផុត អាចធ្វើឲ្យអ្នកពិការភ្នែក។

សូមទស្សនាវីដេអូខាងក្រោម៖