[វីដេអូ] # Ep.46 វិធីសាស្រ្តធ្វើឲ្យកូនឡើងទម្ងន់
ប៉ាម៉ាក់មួយចំនួនតែងតែមានការព្រួយបារម្ភពីកូនៗនៅពេលដែលកូនមានសភាពស្គម មិនសូវញុំាច្រើន និងខ្សោយជាដើម ដូចនេះដើម្បីឲ្យកូនអ្នកឆាប់ឡើងទម្ងន់ មានកំលាំងសូមសាកល្បងវិធីសាស្រ្តទាំងនេះមានដូចជា:
១ កំណត់ការញុំាទឹកឲ្យកូន
ទឹកគឺសារធាតុរាវដ៏មានសារ:សំខាន់ណាស់សំរាប់សុខភាព ។ដូចនេះអ្នកគួរកំណត់ពេលឲ្យកូនញុំាទឹកឲ្យបានគ្រប់គ្រាន់ក្នុងដបរបស់កូន ហើយគួរផ្លាស់ប្តូរឲ្យកូនញុំាទឹកផ្លែឈឺធម្មជាតិ ចៀសវាងភេសជ្ជៈដែលមានជាតិស្ករខ្ពស់។
២ ឱ្យកូនញ៉ាំនៅពេលណាដែលឃ្លាន
ប្រាកដណាស់អ្នកគួរឲ្យកូនញុំាចំនីអាហារនៅពេលដែលគេឃ្លាន ដោយសារវាក៏ជាវិធីសាស្រ្តមួយដែលអាចធ្វើឲ្យកូនឆាប់ឡើងទំងន់ ប៉ុន្តែគួរកំណត់ពេលឲ្យបានសមស្របសំរាប់ការញុំារបស់កូនផងដែរ ។
៣ បន្ថែមអាហារូបត្ថម្ភ
ការបន្ថែមអាហារូបត្ថម្ភនៅក្នុងរបបអាហារជារឿងរាល់ថ្ងៃ គឺជារឿងល្អដើម្បីជួយឲ្យកូនឆាប់លូតលាស់។សារធាតុចិញ្ចឹមមានដូចជា វីតាមីន ជាតិដែក ជាតិស័ង្កសី កាល់ស្យូមជាដើម ដែលមាននៅក្នុង បន្លែ ផ្លែឈឺ ទឹកដោះគោ គ្រាប់ធញ្ញជាតិជាដើម។
៤ ធ្វើសកម្មភាពខ្លះៗ
អ្នកគួរអនុញ្ញាតឲ្យកូនធ្វើសកម្មភាពកំសាន្តខ្លះៗជាមួយគ្រួសារ ឬមិត្តភក្តិ ដូចជាហាត់ប្រាណ រាំ ហែលទឹក គូររូប ឬធ្វើដំណើរកំសាន្តផ្សេងៗ។ការធ្វើបែបនេះដើម្បីឲ្យកូន សប្បាយរីករាយ មានទំនុកចិត្ត អត់ធ្មត់ ឆាប់ចងចាំ មិនងាយឈឺ មានការអភិវឌ្ឍន៍ ជួយបង្កើនឆ្អឹងរឹងមាំដោយការធ្វើចលនាផ្សេងៗ។
៥ ឲ្យកូនគេងឲ្យបានគ្រប់គ្រាន់
គួរកំណត់ពេលវេលាជាក់លាក់ដើម្បីឲ្យកូនគេងសឲ្យបានគ្រប់គ្រាន់។ អ្នកគួររៀបចំកន្លែងគេងរបស់កូនឲ្យមានបានស្អាត មានសភាពស្ងប់ស្ងាត់ មានខ្យល់ចេញចូល គួរអានសៀវភៅឬចាក់ភ្លេងតិចឲ្យកូនស្តាប់ តែគួរជៀសវាងឲ្យកូនញុំាជាតិកាហ្វេអ៊ីននៅពេលយប់៕
សូមចុច join https://t.me/cngtvcambodia
ប្រភព: raisingchildren ដោយ: ជា បញ្ញា