[វីដេអូ] #Ep.103 ប្រធានបទ៖ វិធីសាស្រ្ត ៥ចំណុចជួយឲ្យការគេងលក់ស្រួល

ជាទូទៅដើម្បីឲ្យការគេង បានលក់ស្រួល ជួយឲ្យមានសុខភាពល្អ អ្នកគួរគេងយ៉ោងហោចណាស់ឲ្យបាន ៧ ទៅ ៨ម៉ោងជារៀងរាល់យប់។ វិបត្តិដំណេកក៏ជាបញ្ហាចោទផងដែរ ចំពោះអ្នកដែលព្យាយាមគេង តែគេងមិនលក់ធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់គុណភាពជីវិត និងសុខភាពយ៉ាងធ្ងន់ធ្ងរ។ ពេលវេលានៃការគេងមានការប្រែប្រួល ដោយសារវ័យ របត់ការងារនិងដោយសារសុខភាពផងដែរ។ ដូចនេះយើងសូមចែករំលែកនៅវិធីមួយចំនួនដែលធ្វើឲ្យអ្នកគេងបានលក់ស្រួលមានដូចជា

 
[វីដេអូ] #Ep.103 ប្រធានបទ៖ វិធីសាស្រ្ត ៥ចំណុចជួយឲ្យការគេងលក់ស្រួល

1 សមាធិ
 ការធ្វើសមាធិ ដកដង្ហើមយឺតៗ នៅពេលអង្គុយស្ងៀមគឹល្អដើម្បីធ្វើឲ្យចិត្តស្ងប់។ ការធ្វើបែបនេះដើម្បីសង្កេតមើលអំពីដង្ហើម រាងកាយ គំនិត និងអារម្មណ៍។ការធ្វើសមាធិ 15នាទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ជំរុញឱ្យគេងបានលក់ស្រួល កាត់បន្ថយភាពតានតឹង ធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍ និងបង្កើនភាពស៊ាំ។


2 យូហ្គា
យូហ្គាមានឥទ្ធិពលវិជ្ជមានជួយទៅដល់ការគេង។ បន្ថែមពីនេះ Yoga ក៏អាចកាត់បន្ថយភាពតានតឹង ធ្វើឲ្យ ប្រសើរឡើងនូវមុខងាររាងកាយ និងជំរុញការផ្តោតអារម្មណ៍ផ្លូវចិត្ត។ ដូចនេះអ្នកអាចសាកល្បងហាត់យូហ្គា ២០នាទីមុនពេលចូលគេង ដើម្បីឲ្យដំណេកកាន់តែប្រសើរឡើង។


3 លំហាត់ប្រាណ
លំហាត់ប្រាណបង្កើនសុខភាពទូទៅ។ លំហាត់ប្រាណអាចជួយបង្កើនអារម្មណ៍ ផ្តល់ឱ្យអ្នកនូវថាមពលកាន់តែច្រើន ជំនួយក្នុងការសម្រកទម្ងន់ និងលើកកម្ពស់ការគេងឱ្យកាន់តែប្រសើរឡើង។ ការហាត់ប្រាណជួយកាត់បន្ថយការថយចុះនៃរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភផងដែរ។ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អ្នកគួរតែធ្វើលំហាត់ប្រាណកម្រិតមធ្យមយ៉ាងហោចណាស់ 20 នាទីក្នុងមួយថ្ងៃ។


4 ការម៉ាស្សា
ការសិក្សាស្រាវជ្រាវនៅឆ្នាំ 2015 បានរកឃើញថាការព្យាបាលដោយម៉ាស្សាផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានការគេងមិនលក់ដោយការធ្វើអោយប្រសើរឡើងនូវគុណភាពនៃការគេង ។ ការម៉ាស្សាអាចកាត់បន្ថយអារម្មណ៍ឈឺចាប់ ថប់បារម្ភ និងធ្លាក់ទឹកចិត្តផងដែរ។


5 ប្រេងផ្កា Lavender
ការប្រើប្រាស់ប្រេងផ្កា lavender លាបនៅស្បែកជួយបន្ថូរអារម្មណ៍តានតឹង ការឈឺចាប់និងធ្វើឲ្យប្រសើរឡើងនៅការចូលគេង។

សូមទស្សនាវីដេអូខាងក្រោម៖