[វីដេអូ] # Ep.78 សញ្ញា ៧ យ៉ាងបង្ហាញថា អាស៊ីតក្នុងក្រពះកំពុងមានបញ្ហា

 
[វីដេអូ] # Ep.78 សញ្ញា ៧ យ៉ាងបង្ហាញថា អាស៊ីតក្នុងក្រពះកំពុងមានបញ្ហា

តើបញ្ហាអាស៊ីតក្នុងក្រពះបណ្តាលមកពីអ្វី?

ជាទូទៅបញ្ហាអាស៊ីតក្នុងក្រពះ ភាគច្រើនបណ្ដាលមកពីរបបអាហារប្រចាំថ្ងៃដែលអ្នកបរិភោគ មិនបានត្រឹមត្រូវ និងមិនមានតុល្យភាព ដែលក្នុងនោះរួមមាន អាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារដែលពិបាករំលាយ ក៏ដូចជាការសម្រាកភ្លាមៗបន្ទាប់ពីទទួលទានអាហាររួចជាដើម។

ហេតុផលទាំងអស់នេះហើយដែលធ្វើឲ្យមុខងារបញ្ចេញអាស៊ីតរំលាយអាហាររបស់ក្រពះខុសប្រក្រតី នឹងធ្វើឲ្យរាងកាយរបស់អ្នកបញ្ចេញនូវសញ្ញាឈឺចុកចាប់មួយចំនួនដូចខាងក្រោម៖

1.  ក្រហាយទ្រូងជាញឹកញាប់

ប្រសិនបើអ្នកតែងតែមានអាការៈក្រហាយទ្រូង លើសពីពីរដងក្នុងមួយសប្ដាហ៍ នោះមានន័យថាក្រពះរបស់អ្នកកំពុងមានបញ្ហាហើយ។ ជាទូទៅអាការៈក្រហាយទ្រូង ចាប់ផ្ដើមអួលក្រហាយនៅកន្លែងណាមួយក្នុងពោះ ហើយលាតសន្ធឹងដល់បំពង់ក ដែលកើតឡើងនៅបន្ទាប់ពីទទួលទានអាហាររួច។

2.  មានអាការៈក្អួតចង្អោរពេលព្រឹក

 អាការៈក្អួតចង្អោរពេលព្រឹក បណ្ដាលមកពីអាស៊ីតនៅក្នុងក្រពះត្រូវបានរុញច្រាលចេញមកតាម មាត់ និងបំពង់អាហារ ដែលនាំធ្វើឲ្យមានរសជាតិជូរ មានក្លិនមិនល្អនៅក្នុងមាត់។ ដូនេះអ្នកមិនគួររំលងការញុំាអាហារពេលព្រឹកនោះទេ ពីព្រោះអាហារពេលព្រឹកមានសារ:សំខាន់ណាស់ដើម្បីកុំឲ្យអាស៊ីតក្នុងក្រពះច្រាលឡើងនៅពេលដែលក្រពះមិនមានអ្វីកិន។

3.  ក្អកស្ងួតរ៉ាំរ៉ៃ

ក្រៅពីការឈឺក្រហាយក្នុងទ្រូង យ៉ាងណាការក្អកស្ងួតជាប្រចាំនៅពេលយប់ ក៏ជាសញ្ញាកំណត់មួយដ៏គ្រោះថ្នាក់នៃកំណើនអាស៊ីនក្នុងក្រពះផងដែរ។

4.  ស្អកដោយមិនដឹងមូលហេតុ

ការច្រាលឡើងនៃអាស៊ីតក្នុងក្រពះ ទៅកាន់ប្រអប់សម្លេង ជាមូលហេតុមួយដែលនាំឲ្យសម្លេងរបស់អ្នកប្រែទៅជាស្អក ឬជួនកាលអាចឈឺបំពង់កដោយមិនដឹងមូលហេតុក៏មាន។

5.  ឈឺចុកចាប់ក្នុងពោះ

ការឈឺចាប់ខ្លាំងក្នុងពោះគឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅនៃកំណើនអាស៊ីតក្នុងក្រពះ។ យ៉ាងណា ប្រសិនបើអ្នកមានអារម្មណ៍ឈឺចុកចាប់ក្នុងពោះ ដោយហេតុផលមិនច្បាស់ណាមួយ អ្នកគួរតែទៅជួបគ្រូពេទ្យឱ្យបានឆាប់បំផុត។

6.  រាគ

ដោយសារតែអាហារដែលត្រូវរំលាយមួយផ្នែកធំបែរត្រឡប់មកបំពង់កវិញ។ វាជាសញ្ញាបង្ហាញពីការមិនរំលាយអាហាររបស់ក្រពះ ទើបធ្វើឲ្យសំណល់ដែលនៅសល់បញ្ចេញមកក្រៅក្នុងទម្រង់ជាសារធាតុរ៉ាវ ឬដែលយើងហៅថារាគ។

7.  ដង្ហើមមានក្លិនមិនល្អ

ទោះបីជាដុសធ្មេញពីរដងក្នុងមួយថ្ងៃ និងលាងសម្អាតមាត់ធ្មេញជាប្រចាំក៏ដោយ ក៏អ្នកនៅតែមានអារម្មណ៍ថាមាត់មានក្លិនមិនល្អ។ មូលហេតុទាំងនេះមិនបណ្តាលមកពីការប្រើផលិតផល ថ្នាំដុះធ្មេញ និងស្ករកៅស៊ូដើម្បីបិទបាំងក្លិនមាត់មិនល្អនោះទេ គឺបណ្តាលមកពីការចាល់ឡើងនៃអាស៊ីតក្នុងក្រពះ ទើបបណ្តាលឱ្យមានក្លិនមាត់៕

Join Telegram https://t.me/cngtvcambodia

សូមទស្សនាវីដេអូខាងក្រោម